CamNews

តារា 

តុលាការសម្រេច បិទរឿងក្ដី Paparazzi ប្ដឹង Justin Bieber ព្រោះគ្មានភស្តុតាង

Justin Bieber ពេលនេះគឺរួចខ្លួនពីទ្រុង និងខ្នោះដៃ មែនទែនហើយ ព្រោះព្រះរាជអាជ្ញា គេបានសម្រេច
មិនចោទប្រកាន់ JB លើការប្រើហិង្សាមកលើអ្នកថតរូប Paparazzi កាលពីថ្ងៃទី ២៧ ឧសភា នោះទេ។

អ្នកថតរូប Paparazzi នោះបានប្ដឹងថា JB ទាត់គេហើយបានវាយ គេទៀតផង ប៉ុន្ដែដោយសារតែគ្មាន
ភស្តុតាង ហើយសូម្បីតែមនុស្សដែលជាសាក្សីក៏ បានប្រាប់ដែរថាមិនបានឃើញ JB ប្រើប្រាស់ហិង្សា
ទៅលើអ្នកថតរូបនោះទេ។

វាគ្មានទាំងភស្តុតាង ទាំងសាក្សី ហើយសូម្បីតែអ្នកថតរូបនោះក៏គ្មានត្រូវរបួសត្រង់ណានោះទេ។ តាម
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា គេមិនបានឃើញ JB ប្រើប្រាស់ហិង្សា វាយប្រហារមកលើ
អ្នកថតរូបនោះទេ គ្រាន់តែឃើញ JB រត់ដេញតាមហើយ អ្នកថតរូបនោះគេស្លន់ស្លោ រត់ដួលដោយខ្លួន
ឯងនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator 


Tags: Justin Bieber paparazzi