ទោះបីជាមានផលិតផលថែសម្ផស្សច្រើនប្រភេទ ដាក់លក់នៅក្នុងទីផ្សារ ដែលសន្យាថានឹងផ្ដល់ឱ្យអ្នកនូវស្បែកទន់ម៉ត់រលោងក៏ដោយ ប៉ុន្ដែវាអាចមានតម្លៃថ្លៃ និងមានសមាសធាតុមិនល្អ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក។ ប៉ុន្ដែជាភ័ព្វល្អ ស្បែករបស់អ្នកអាច ប្រែជាទន់រលោង និងភ្លឺថ្លាដោយជំនួយពីគ្រឿងផ្សំបែបធម្មជាតិដូចខាងក្រោមនេះ៖
១. ទឹក៖ រឿងដ៏សំខាន់បំផុតមួយ ដែលអ្នកអាចធ្វើដើម្បីញ៉ាំងឱ្យស្បែករបស់អ្នកទន់ម៉ត់រលោង គឺត្រូវពិសាទឹកឱ្យបានច្រើន។ អ្នកគួរពិសាទឹកពី ៨ ទៅ ១០កែវក្នុងមួយថ្ងៃ។ ទឹកជួយឱ្យរាងកាយរបស់អ្នកបណ្ដេញចោលនូវជាតិពុល និងកាកសំណល់។ ប៉ុន្ដែទោះជាយ៉ាងណា សូមចៀសវាងការពិសាភេសជ្ជៈដាក់ជាតិស្ករ គ្រឿងស្រវឹង និងភេសជ្ជៈផ្ទុកកាបូណាត។ ម្យ៉ាងទៀត សូមព្យាយាមពិសាផ្លែឈើ និងបន្លែ ដែលផ្ទុកជាតិទឹកខ្ពស់។ ការសម្អាតមុខរបស់អ្នកយ៉ាងតិចពីរដងក្នុងមួយថ្ងៃនឹងជួយលើកកម្ពស់សុខភាពស្បែករបស់អ្នកឱ្យមានភាពស្រស់ស្អាត។
២. ក្រូចឆ្មារ៖ ក្រូចឆ្មារអាចយកទៅប្រើប្រាស់ដើម្បីសម្អាតស្បែករបស់អ្នក ធ្វើឱ្យស្នាមខ្មៅសឡើងវិញ ព្រមទាំងធ្វើឱ្យស្បែកទន់ម៉ត់រលោង។ ផ្លែឈើជូរប្រភេទនេះមានផ្ទុកនូវអង់ហ្ស៊ីមលាងសម្អាត ដែលកម្ចាត់ចោលនូវកោសិកាស្បែកខូច ដោយញ៉ាំងឱ្យស្បែករបស់អ្នកទន់រលោង និងស្រស់ថ្លា។ ដោយសារគុណប្រយោជន៍ទប់ស្កាត់របស់វា ធ្វើឱ្យក្រូចឆ្មារក្លាយជាភ្នាក់ងារសម្អាតបែបធម្មជាតិដ៏ប្រសើរសម្រាប់មនុស្ស ដែលមានស្បែកខ្លាញ់។
៣. ប៉េងប៉ោះ៖ ប៉េងប៉ោះគឺជាគ្រឿងបំប៉នស្បែកបែបធម្មជាតិដ៏ប្រសើរមួយប្រភេទ។ មិនតែប៉ុណ្ណោះ វាអាចជួយព្យាបាលស្នាមមុន និងស្នាមជាំ។
ប្រភព៖ top10homeremedies