លោកអ្នកតែងមានអារម្មណ៏ខឹងមួម៉ៅយ៉ាងខ្លំាងនៅពេលដែលមានមនុស្សម្នាក់
បានធើ្វទង្វើមិនគូប្បីមកលើលោកអ្នក តែលោកអ្នកគូរតែចំាចងថាការខឹងមួយភ្លាម
របស់លោកអ្នកនោះគឺអាចងាប់កោសិកាខួរក្បាលបាន ហើយកោសិកាដែលងាប់នោះ
គឺចំនាយពេលយូរក្នុងការដុះមកវិញ ដូច្នេះលោកអ្នកត្រូវធើ្វចិត្តអោយត្រជាក់និង
បំភ្លេចចោលរឿងទំាងនោះទំាងអស់។ ដើម្បីបំភ្លេចការខឹងមួម៉ៅនោះតើលោកអ្នកគួរធើ្វ
យ៉ាងណា?
Camnews មានគំនិតយោបល់ខ្លះៗដើម្បីអោយលោកអ្នកអាចរំងាប់ចិត្តបានដោយធើ្វ
តាមវិធីទំាង១០ចំនុចដូចខាងក្រោមនេះ :
ទី១: យកចំរៀងណាដែលលោកអ្នកចូលចិត្តចាក់ស្តាប់រយះពេល៣០នាទី ហើយកុំគិត
ពីរឿងអី្វទំាងអស់។
ទី២: ចេញទៅក្រៅ រកកន្លែងដែលមានខ្យល់អាកាសល្អ ហើយដកដង្ហើមវែងៗ និងគិត
ពីរឿងសប្បាយៗ។
ទី៣: ដើរចេញអោយឆ្ងាយពីមនុស្សដែលធើ្វអោយលោកខឹងនោះទៅ អង្គុយម្នាក់ឯងបន្ទាប់
មកត្រូវបញ្ជេញស្នាមញញឹម។
ទី៤: ទៅងូតទឹកចេញហើយ ផ្លាស់ប្តូរសំលៀកបំពាក់ថិ្ម ដែលស្តើងនិងងាយបត់បែន
ធើ្វបែបនេះអាចធើ្វអារម្មណ៏លោកអ្នកស្រស់ស្រាយ។
ទី៥: សំដៅទៅសួនច្បារ គយគន់ទេសភាព និងបណ្តោលអោយអារម្មណ៏រសាត់ទៅតាមធម្មជាតិ
ទី៦: គិតតែរឿងដែលធើ្វអោយលោកអ្នកសប្បាយៗ រឺយករបស់របបដែលលោកអ្នកចូលចិត្តមក
កាន់លេង។
ទី៧: ខលទៅណាត់មិត្តភកិ្ត អញ្ជើញទៅញុំាទឹក និងនិយាយសំនេះសំនាលទៅវិញទៅមក
ទី៨: មើលកម្មវិធីសំនើច រឺសៀវភៅសំនើចតាមដែលលោកអ្នកអាចធ្វើទៅបាន
ទី៩: ទៅកន្លែងកំសាន្ត អង្គុយនៅតាមមាត់ទឹក និងបន្ធូរអាម្មរណ៏
ទី១០: ត្រូវគិតថាមនុស្សម្នាក់នោះនិយាយតែផ្តេសតែផ្តាស និងមិនប្រកាន់៕
រៀបរាងដោយ ខេមរៈ