បើតាមប្រភពពត៌មាននាពេលថ្មីៗនេះ បានអោយដឹងថា តារាសម្តែងស្រី Hollywood
ម្នាក់ដែលមានឈ្មោះថា Katie Holmes បានធ្វើការលែងលះជាផ្លូវការជាមួយ Tom
Curise នាប៉ុន្មានថ្ងៃចុងក្រោយនេះ។
គួរបញ្ជាក់ផងដែរថា គូស្នេហ៏មួយគូរនេះបានរៀបការជាមួយគ្នានៅប្រទេសអ៊ីតាលី ក្នុងអំឡុងឆ្នាំ
២០០៦ ដែលក្រោយមកពួកគេមានកូនស្រីម្នាក់ឈ្មោះ Suri វ័យ ៦ ឆ្នាំ បើយោងតាមសម្តីមេធាវី
របស់នាង Holmes បានប្រាប់ដល់ទស្សនាវដ្តី The People អោយដឹងថា ៖ រឿងទាំងអស់នេះ វាគឺ
ជារឿងផ្ទាល់ខ្លួនរបស់នាង និងគ្រួសាររបស់នាង ហើយអ្វីដែលនាងនៅតែបន្តមានការព្រួយបារម្ភ
នោះ គឺថា កូនស្រីវ័យ ៦ ឆ្នាំរបស់នាងនិងទៅជាយ៉ាងណា។
Tom Cruise រួមទាំងភរិយា និង កូនស្រីវ័យ ៦ ឆ្នាំកាលមិនទាន់ចែកផ្លូវគ្នា
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់អ្នកនាំពាក្យរបស់លោក Tom Cruise ក៏បានអោយ
ដឹងថា Holmes មានសំណុំរឿងប្តឹងលែងលះនៅក្នុងដៃ ដែលជាហេតុធ្វើអោយ Tom Cruise មាន
ការព្រួយបារម្ភទាក់ទងនិងកូនទាំងបីនាក់របស់គាត់។
ទន្ទឹមនិងការលែងលះលើកនេះ វាគឺជាការលែងលះលើកទី ៣ ហើយរបស់លោក Tom Cruise ។
ដោយគាត់ធ្លាប់បានរៀបការចំនួនដល់ទៅ ២ ដងរួចទៅហើយ គឺជាមួយនាង Mimi Rogers និង
នាង Nicole Kidman ដែលពួកគេគឺជាម្តាយរបស់ក្មេង ២ នាក់ផ្សេងទៀតនោះ។
រូបថតអាពាហ៏ពិពាហ៏ ដែលបានរៀបការនៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០០៦
បើនិយាយពីជិវិតសិល្បៈរបស់លោក Tom Cruise វិញ ថ្មីៗនេះ គាត់បានសម្តែងនៅក្នុងខ្សែភាព
យន្តដែលមានឈ្មោះថា Rock Of Ages ដែលគាត់បានទៅបើកសម្ពោធជាផ្លូវការនៅឯទីក្រុង
London តែម្នាក់ឯង ដោយមិនមានប្រពន្ធទៅជាមួយ។
ដោយ ៖ រិទ្ធី
ប្រភព ៖ news.sky