CamNews

តារា 

ជិន ស្រីនុត មាន​ចេតនា​ បង្ហោះ​រូប​សិចស៊ី​ទាក់ទាញ​ប្រុសៗ​ នៅ​អូស្រា្តលី

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ទើបលេចឈ្មោះឡឹមៗ ក្នុងអាជីពសិល្បៈ កញ្ញា ជិន ស្រីនុត ហៅ លីនី ថ្មីៗនេះ នាងត្រូវបាន វេចបង្វេច ចេញពីទឹកដីកំណើត ប្រទេសកម្ពុជា ឆ្ពោះទៅប្រទេស អូស្ត្រាលី តបតាមការអញ្ជើញ របស់សមាគមន៍ខ្មែរ ដែលរស់នៅទីនោះ ដើម្បីបង្ហាញសមត្ថភាព សម្តែង និងច្រៀង ជូនបងប្អូន អាណិកជនខ្មែរ កំសាន្តសប្បាយ។

វត្តមាន នៃការបង្ហាញខ្លួន រួមជាមួយ ការលេងស្ទីលប្លែកៗ របស់តារាចម្រៀង ដើមកំណើតទឹកដី ខេត្តកំពង់ចាម នាង ជិន ស្រីនុត ទើបត្រូវបានមហាជន ជាបងប្អូនខ្មែរ រស់នៅអូស្ត្រាលី ទទួល ស្គាល់ និងគាំទ្រ ស្ទើរគ្រប់គ្នា រហូតដល់មានអ្នកខ្លះ ពេញចិត្តចំណាយថវិកា ផ្ទាល់ខ្លួន ឧបត្ថម្ភ ទៅដល់តារាស្រីរូបនេះ ដូចជាការទិញការដូ ជាសម្ភារៈប្រើប្រាស់ និង ការផ្តល់លុយជាដើម។ ទន្ទឹមនឹងនេះនាងក៏ត្រូវបានក្រុមកន្លង់ៗបុរសក្មេង-ចាស់ នៅទីនោះ ជ្រួលជ្រើមដូចត្រីចង្វា ចាប់ អារម្មណ៍ចង់ក្រេប ក្លិនលំអង បុប្ផាស្រស់ម្នាក់នេះ គ្រប់ៗគ្នា។

ផ្អែកតាមប្រភពពីអ្នករស់នៅអូស្ត្រាលីម្នាក់ បាននិយាយប្រាប់គេហទំព័រ LookingTODAY ឱ្យដឹង តាម សារអេឡិចត្រូនិចមកថា តារាចម្រៀងស្រីរបស់ខ្មែរ មួយដួង គឺ កញ្ញា ជិន ស្រីនុត ពេលនេះ កំពុងតែទទួលបានភាពជោគជ័យ និងមានឱកាសក្នុងការកើបលុយនៅលើទឹកដី ប្រទេសអូស្តា្រ លី។ តាមរយៈការបង្ហាញទេពកោសល្យសម្តែង និងច្រៀង ស្របពេលដែលមានអ្នកគាំទ្រ ជាច្រើនបាននាំគ្នាមកចូលរួមទស្សនាការសម្តែងរបស់នាង។

ប្រភពខាងលើបានបន្តទៀតថា នាអំឡុងពេល នាងទៅស្នាក់នៅប្រទេសអូស្ត្រាលី រយៈពេល មកនេះ មិនត្រឹមតែផ្តល់ឱកាសល្អ សម្រាប់ការកើបលុយ ត្រឡប់ មកខ្មែរ ប៉ុណ្ណោះ ទេ គឺថែម ទាំងផ្តល់ឱកាស ដ៏ល្អបំផុត ដើម្បីឱ្យតារាស្រី ជិន ស្រីនុត សំឡឹងជ្រើសរើស មើលបុរសណា ម្នាក់ដែលល្អ ទុកជាគូអនាគតទៀតផង ព្រោះថា បុរសៗជាច្រើននៅទីនោះ បានឈ្លក់លង់នឹង សម្រស់ តារាស្រីរូបនេះ រហូតដល់មានអ្នកខ្លះ ពោលពាក្យសុំស្រឡាញ់ដោយត្រង់ៗចំពោះមុខ។

ដោយឡែក ខណៈកំពុងតែជ្រកនៅក្រោម ប្រទេសសម្បូរដុល្លារ ស្រីស្រស់ ជិន ស្រីនុត ស្រាប់តែ បង្ហោះរូបភាពអត់អាវ ក្នុងមួយសន្លឹក នៅលើគ្រែ នៅក្នុង Account Facebook របស់នាងទាក់ ទាញការចាប់អារម្មណ៍ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកក៏ដូចជាទាក់ទាញ ប្រជាប្រិយភាព និងជាចេតនាបង្ហាញ ឲ្យប្រុសៗបានឃើញ នូវរាងរៅដ៏ស្រឡូន សិចស៊ីរបស់ នាងផងដែរ។

កញ្ញា ស្រីនុត ហាក់ពុំសូវទំនេរឡើយ ដោយត្រូវអ្នកនេះ អ្នកនោះ ធានាជូនដើរលេង ស្នើឲ្យទៅ ចូលរួមជប់លៀង កម្មវិធីជាលក្ខណៈ គ្រួសារ នៅតាមផ្ទះនីមួយៗ មិនសូវទំនេរឡើយ។ ទាំងនេះ ហើយ ដែលបង្ហាញថា ស្រីនុត ត្រូវបានបងប្អូនអាណិកជន ខ្មែរទីនោះ ពេញចិត្តជាខ្លាំង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chin sreynoth entertainment khmer super star actress