CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមហ៊ុន ឯកជន ៖ យន្តហោះ MH-370 ពិតជាធ្លាក់នៅឈូងសមុទ្រ Bengal (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ីអិន អិនដែលទើបតែបានចេញផ្សាយ អត្ថបទសារព័ត៌មាន ប៉ុន្មានម៉ោង មុននេះ​បន្តិចគូសបញ្ជាក់អោយ ដឹងថា ក្រុមហ៊ុនឯកជនមួយ បានចេញមុខប្រកាស ប្រកបទៅដោយ   ជំនឿជាក់អោយដឹងថា យន្ត ហោះម៉ាឡេស៊ី MH370 ពិតជាបានធ្លាក់ពិតប្រាកដមែន ខណៈខ្លួនបានប្រទះឃើញ បំណែកកំទេច​កំទី ថាវាពិតជារបស់ MH370 ក៏ប៉ុន្តែ មេដឹកនាំ នៃក្រុមស្រាវជ្រាវ រុករកយន្តហោះ ម៉ាឡេស៊ី MH370 បានច្រានចោល ការអះអាងខាងលើ ។

គួររំឭកថា ហេតុផលជាក់ស្តែង គឺកំពុងតែស្ថិតនៅក្រោមការសង្ស័យនៅឡើយ ពោលទីកន្លែងដែល ក្រុមហ៊ុនឯកជន GeoResonance បានប្រកាសថា រកឃើញយន្តហោះ   ពិតជាបានធ្លាក់នោះ វាពិត ជាមានរយៈចម្ងាយឆ្ងាយ ជាខ្លាំង ពីទីតាំង កំពុងតែស្រាវជ្រាវ      នាពេលបច្ចុប្បន្ន ពោលមានរយៈចំ ងាយដល់ទៅ រាប់ពាន់គីឡូម៉ែត្រ ឯណោះ ដោយនៅក្នុងនោះ ទីតាំង ក្រុមហ៊ុនខាងលើ ចេញមុខថា បានរកឃើញ  យន្តហោះធ្លាក់នោះ  មានទីតាំង ស្ថិតនៅ ភាគខាងត្បូង មហាសមុទ្រ ឥណ្ឌា គឺឈូង សមុទ្រ Bengal ក្បែរប្រទេស ឥណ្ឌា ។

មជ្ឈមណ្ឌលសម្របសម្រួលភ្នាក់ងារជួយសង្គ្រោះ របស់ប្រទេស អូស្រា្តលី The Joint Agency Coor - dination Centre ដែលមានការសហការ    ជាមួយនឹង  ក្រុមការងារស្រាវជ្រាវអន្តរជាតិនោះ ក៏បាន ចេញមុខមកច្រានចោល    ជាមួយ នឹងការលើកឡើងខាងលើ  ។   លើសពីនេះ ប្រភពសារព័ត៌មាន ដដែលបញ្ជាក់អោយដឹងថា    JACC   បញ្ជាក់ យ៉ាងច្បាស់ៗ  អោយដឹងថា ការស្វែងរក ដែលដឹកនាំ ដោយប្រទេសអូស្រ្តាលី គឺពឹងផ្អែកទៅលើ បណ្តាទិន្នន័យ ចម្បង និងបន្ទាប់ ក៏ដូចជា បណ្តាទិន្នន័យ ពីប្រព័ន្ធផ្កាយរណប ដើម្បីកំណត់អោយបាននូវទីតាំង យន្តហោះ ធ្លាក់នៅពេលអនាគត ។

គួររំឭកថា កាលពីម្សិលមិញនេះ រដ្ឋាភិបាលប្រទេស   អូស្រ្តាលី  បានចេញមុខ ធ្វើសន្និសិទសារព័ត៌ មានដោយ គូសបញ្ជាក់អោយដឹងថា ប្រតិបត្តិការរុករក លើអាកាស នឹងត្រូវបញ្ជប់ទាំងស្រុង ខណៈ អ្វីដែលជា បេសកម្មបន្ទាប់  នោះគឺ  តាមដានរុករក  នៅឯ បាតសមុទ្រ ដោយមានការពង្រីកវិសាល ភាពដែនទឹក ក្នុងការរុករក បន្ថែមទៀត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH370