Clip វីដេអូខាងក្រោមនេះនឹងធ្វើការណែនាំលោកអ្នកអំពីវិធីសាស្រ្តធ្វើអោយរថយន្តត្រជាក់
របស់ប្រជាជន ជប៉ុន ដោយគ្រាន់តែបើក និង បិទកញ្ចក់រថយន្តប៉ុណ្ណោះ ។
នៅរដូវក្តៅ ខ្យល់អាកាសក្នុងរថយន្តងាយនឹងមានសភាពក្តៅ ហប់ប្រៀបដូចជានៅក្នុង ឡ
ប្រសិនជាលោកអ្នកចតរថយន្តនោះនៅទីវាលហាលថ្ងៃ ។ គ្រាន់តែបើកទ្វារ ចំហាយពីក្នុង
រថយន្តបានធ្វើអោយលោកអ្នកមានអារម្មណ៍មិនចង់ជិះទៅហើយ ។ ចុះហេតុអ្វីមិនអនុវត្តន៍
តាមការណែនាំខាងក្រោមនេះសាកល្បងមើល ។
តាម Clip បានធ្វើការបង្ហាញថា៖ ដំបូងគឺទំលាក់កញ្ចក់ម្ខាងចុះ គឺបន្ទាប ទ្វារនៅកៅអីបន្ទាប់
បន្សំ បន្ទាប់មកបើកបិទទ្វារនៅកៅអីខាងបើកបរ ៥ដងខ្យល់ក្តៅនៅក្នុងឡាននឹងត្រូវបាន
បណ្តេញចេញទៅក្រៅ ។
នៅក្នុង clip វីដេអូនេះ សីតុណ្ហភាពខាងក្រៅពេលធ្វើពិសោធន៍គឺ ៣០,៥ អង្សាសេ ចំណែក
នៅក្នុងរថយន្តគឺ ៤១,៦ អង្សាសេ ។ និងនៅក្រោយពីអនុវត្តន៍វីធីណែនាំនោះ សីតុណ្ហភាព
ក្នុងរថយន្តចុះមកត្រឹម ៣៣,៥ អង្សាសេ ។
(ពី Youtube , DT )