CamNews

ប្លែកៗ 

កូនភ្លោះមានខ្លួនជាប់គ្នា ក្បាលពីរ ដៃបួន និងជើងពីរ ត្រូវបានពុកម្ដាយបោះបង់ចោល បន្ទាប់ពីចាប់កំណើត

កូនភ្លោះដែលមានខ្លួនជាប់គ្នា មានក្បាល២ ដៃ៤ ប៉ុន្តែមានជើងតែ២ ត្រូវបានពុកម្ដាយបោះបង់
ចោលនៅក្នុងមន្ទីរពេទ្យមួយ បន្ទាប់ពីបានចាប់កំណើត។

កូនភ្លោះជាប់គ្នានេះត្រូវបានពុកម្ដាយបោះបង់ចោលនៅក្នុងមន្ទីរពេទ្យសកលវិទ្យាល័យវេជ្ជសាស្ដ្រ
នៅ Dhaka ប្រទេសបង់ក្លាដែស។ ក្រុមគ្រូពេទ្យនៅទីនេះបានឱ្យដឹងថា កូនភ្លោះនេះបានចាប់
កំណើតនៅកន្លែងផ្សេង ប៉ុន្តែត្រូវបានពុកម្ដាយយកមកកាន់មន្ទីរពេទ្យនេះ ហើយក៏បោះបង់ចោល។
កូនភ្លោះនេះ ទើបតែបានចាប់កំណើតបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

គ្រូពេទ្យឈ្មោះ Khaja Abdul Gafursaid អគ្គនាយករងនៃមន្ទីរពេទ្យសកលវិទ្យាល័យវេជ្ជសាស្ដ្រ
Dhaka ឱ្យដឹងថា “ពុកម្ដាយរបស់កូនភ្លោះនេះបានទុកកូនចោលនៅក្នុងបន្ទប់មើលថែទារក។ ពុំ
មានកូនភ្លោះជាប់គ្នាណាមួយត្រូវបានបង្កើតនៅទីនេះ ដូច្នេះ កូនភ្លោះនេះ ប្រាកដជាត្រូវបានគេ
យកពីកន្លែងដទៃមកកាន់ទីនេះ។

បច្ចុប្បន្ន កូនភ្លោះជាប់គ្នានេះ មិនមានញាតិ ក៏ដូចជាមិនទាន់មានព័ត៌មានស្ដីអំពីអត្តសញ្ញាណ
ដូច្នេះ ក៏ទទួលបានការថែទាំជាពិសេសពីក្រុមគ្រូពេទ្យ។ កូនភ្លោះនេះ អាចធ្វើចលនា បន្ទោបង់
និងយំដូចទារកដទៃ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យកំពុងពិនិត្យសុខភាពទូទៅដើម្បីរកជម្ងឺដែលអាចមាន
នៅក្នុងរាងកាយ។

យោងតាមក្រុមគ្រូពេទ្យ ទារកភ្លោះជាប់គ្នានេះ អាចជាកូនរបស់ពលរដ្ឋក្រីក្រ ជាគ្រូសារដែលមិន
មានលទ្ធភាពចិញ្ចឹមកូនបែបនេះ ដូច្នេះ ពួកគេត្រូវបានបោះបង់ចោលនៅទីនេះ ដោយសង្ឃឹមថា
នឹងទទួលបានការព្យាបាលពីមន្ទីរពេទ្យ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ទារកភ្លោះជាប់គ្នានេះ ត្រូវបានយកមកកាន់មន្ទីរពេទ្យសកលវិទ្យាល័យ
វេជ្ជសាស្ដ្រ Dhaka តែប៉ុន្មានសប្ដាហ៍បន្ទាប់ពីទារិកកាភ្លោះជាប់គ្នាមួយគូផ្សេងទៀត ក៏ត្រូវបានយក
មកកាន់ទីនេះដើម្បីព្យាបាល។ ទារិកាភ្លោះជាប់គ្នានេះ បានចាប់កំណើតនៅឯផ្ទះ នៅក្នុងស្រុក
Gaibandha មុនពេលត្រូវបានយកមកកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: កូនភ្លោះ ខ្លួនជាប់គ្នា