CamNews

កីឡាជាតិ 

អតីត​កីឡាករ​ប្រដាល់ អេ ភូថង ទទួល​បាន​កាដូ ផ្ទះ​មួយ​ល្វែង​ពី​លោក​​ស្រី ហ៊ុន ម៉ាណា

(ភ្នំពេញ)៖ អតីតកីឡាករប្រដាល់ល្បីដែលមានរហស្សនាមថា «កែងឆេះ» លោក អេ ភូថង ទទួលបានកាដូជាផ្ទះ​មួយ​ល្វែង​​ពី​លោក​ស្រី ហ៊ុន ម៉ាណា អគ្គនាយកទូរទស្សន៍បាយ័ននាពេលថ្មីៗនេះ ក្រោយពេលចូលប្រឡូកក្នុងវិស័យឈឺសាច់ជាង២០ឆ្នាំមកនេះ ពុំទាន់មានផ្ទះរស់នៅសមរម្យនឹងគេ ។

នៅចាំបានថា អ្នកស្រី សុម៉ាលី ភរិយាលោក អេ ភូថង ធ្លាប់បានប្រាប់គេហទំព័រ Khmertalking កាលពីដើមឆ្នាំ២០១៦ នេះ​ទាក់​ទង​នឹង​ការ​រើ​ចេញ​ពី​ស្តាត​ចាស់ ដែល​ជា​ទីកន្លែងក្រុមគ្រួសារស្នាក់អាស្រ័យ បូករួមទាំងជីវភាពខ្វះខាតពេកនោះ ពុំ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​ឡើយ និង​បន្ត​ស្នាក់​នៅ​ផ្ទះ​ជួល​ជា​បន្តទៀត ។

តែយ៉ាងណាក៏ដោយ ដំណឹងនេះក៏បានជ្រួតជ្រាបលេចឮទៅដល់លោកស្រី ហ៊ុន ម៉ាណា ដែលជាអគ្គនាយកប៉ុស្តិ៍ ទូរទស្សន៍បាយ័ន លោកស្រី ក៏សម្រេចផ្តល់ផ្ទះមួយល្វែងនៅម្តុំរង្វង់មូលចោមចៅ ស្ថិតនៅក្នុងបុរីសន្តិភាព២ តាមរយៈ ឧកញ៉ា ប៉ែន កាក់ ប្រគល់ជូនក្រុមគ្រួសារលោក អេ ភូថង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ។

ថ្វីត្បិតតែបច្ចុប្បន្នលោក អេ ភូថង បានចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់ក៏ពិតមែន ប៉ុន្តែរូបលោកនៅតែធ្វើ​ជា​អាជ្ញា​កណ្តាល និង​​ចៅ​​ក្រម​​ដាក់​​ពិន្ទុ​ដដែល ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង្វឹកកូនសិស្សមួយចំនួនផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Phou thong