CamNews

ប្លែកៗ 

ការពិតចឹងសោះ!! រឿងដ៏កម្សត់ដែលអ្នកមិនធ្លាប់ដឹងពីប្រវត្តិតុក្កតារឿងឈីងចាំង

មិនគួរឲ្យជឿ ៖ ការពិតរឿងដ៏កម្សត់ដែលអ្នកមិនធ្លាប់ដឹងពីប្រវត្តិតុក្កតារឿងឈីងចាំង

តុក្កតាឈីងចាំង គឺពិតជាល្បីល្បាញដោយសារជំនាញកំប្លែងរបស់គាត់។ រឿងភាគតុក្កតានេះមានប្រភពពីប្រទេសជប៉ុនដែលអាចធ្វើឱ្យលោកអ្នកមានអារម្មណ៍រីករាយស្រស់ស្រាយនូវគ្រប់វគ្គគ្រប់ឈុតដែលបង្ហាញលើ internet ឬកញ្ចក់ទូរទស្សន៍។ នៅម៉ាឡេស៊ី, ឈីងចាំងតែងបញ្ចាំងនៅម៉ោង៧យប់ប៉ុស្ដិ៍NTV7 រៀងរាល់ថ្ងៃសៅរិ៍។

រូបត្លុកសៀវភៅ ឬវីដេអូតុក្កតានេះបង្កើតដោយលោក Yoshito Usui ដែលត្រូវគេស្គាល់ថាជារឿងកំប្លែងសម្រាប់មើលបានគ្រប់វ័យគ្រប់ភេទ។ ក្មេងៗ និងមនុស្សពេញវ័យនៅតែមានអារម្មណ៍រីករាយដោយចរិតកាយវិការរបស់ឈីងចាំង និងតួអង្គដ៏ទៃទៀតក្នុងរឿងនេះ។

ពេលនេះ, យើងនឹងប្រាប់អ្នកអំពីរឿងពិតទាក់ទងនឹងក្មេងប្រុសអាយុ៥ឆ្នាំម្នាក់នេះ។ ឈីងចាំងត្រូវគេដាក់រហ័សនាមថាជាក្មេងរពឹសមែនទេ? តើអ្នកដឹងរឿងពិតដ៏កម្សត់នៅពីក្រោយតុក្កតាភាគឈីងចាំងនេះទេ?

វាគឺអំពីម្ដាយម្នាក់ដែលបាត់បង់កូនប្រុសពីរនាក់នៅក្នុងគ្រោះថ្នាក់មួយ។ នាងគឺអ្នកស្រី មីសាអិ ណូហារ៉ា។ មីសាអិមានកូនពីរនាក់, កូនប្រុសឈ្មោះឈីងចាំង កូនស្រីឈ្មោះហីម៉ាវ៉ារិ។

ថ្ងៃមួយ, ឈីងចាំងឃើញប្អូនស្រីរបស់វានៅលើផ្លូវ ស្រាប់តែមានរថយន្តមួយជិះតម្រង់មករកប្អូនស្រីរបស់វា។ ដោយឃើញប្អូនស្រីរបស់វាមានគ្រោះថ្នាក់, ឈីងចាំងព្យាយាមជួយសង្គ្រោះប្អូនស្រី។ តែមិនដូចជាការរំពឹងទុកឡើយ ឈីងចាំង និងប្អូនស្រីត្រូវស្លាប់ដោយឡានកិន។

មីសាអិពិតជាតក់ស្លុតខ្លាំងណាស់ដោយការបាត់បង់កូនទាំងពីរ។ បន្ទាប់ពីនោះ, មីសាអិចាប់ផ្ដើមគូសគំនូរជាខ្សែររឿងអំពីកូនប្រុសស្រី ហើយសរសេរខ្សែររឿងពិតរបស់ឈីងចាំង រៀងរាល់ថ្ងៃ។

ជីវិតពិតរបស់អ្នកស្រីមីសាអិបានតាក់តែងក្នុងរឿងឈីងចាំងទាំងអស់។ ឈីងចាំងនិងហ៊ីម៉ាវ៉ារិបង្ហាញខ្លួនជាតួអង្គតុក្កតារស់រវើកដែលមានប្រភពសាច់រឿងពីអ្នកស្រីមីសាអិដែលបាត់បង់កូនទាំងពីរ។ជាមួយនឹងតុក្កតានេះ,មីសាអិស្រម៉ៃថាបានកូនប្រុសស្រីរស់នៅក្នុងតុក្កតាឡើងវិញ, ទោះជាការពិតពួកគេបានស្លាប់ទៅហើយ ឃ្លាតចោលនាងហើយ គ្មានថ្ងៃវិលត្រឡប់។
ឈីងចាំង

អ្នកផលិតគំនូរជីវចល, លោក Yoshito Usui បានបង្កើតសាច់រឿងពិតនេះឱ្យដូចទៅនឹងការពិតរបស់ឈីងចាំង។ ក្រោយមកក៏ល្បីល្បាញយ៉ាងខ្លាំង ហើយទទួលការគាំទ្រ។

តែជាអកុសល្យ, លោក Yoshito Usui បានស្លាប់ដោយធ្លាក់ពីជ្រោះខ្ពស់ពេលគាត់ទៅដើរកម្សាន្តព្រៃភ្នំ។


គួររំលឹកផងដែរថាតុក្កតារឿងឈីងចាំងមានជិត១ពាន់វគ្គ រៀបរាប់តាំងពីដើមរហូតពរពោះប្អូនស្រីឈីងចាំង រហូតដល់ឈីងចាំង និងប្អូនស្រីស្លាប់។ តែការយកមកបកប្រែជាភាសាខ្មែរឃើញតែប៉ុន្មានវគ្គប៉ុណ្ណោះ មិនគ្រប់វគ្គទាំងអស់ឡើយ។ នៅវគ្គចុងបញ្ចប់, គឺជាវគ្គដែលឈីងចាំង និងប្អូនស្រីត្រូវឡានបើកបុកកិនបែកក្បាល តែក្រោយមកក៏ត្រូវសម្រេចលុបចោលវិញ ព្រោះផលិតករ និងក្រុមការងារគិតថាវាជាវគ្គដែលធ្វើឱ្យអ្នកមើលមានអារម្មណ៍សោគសៅ និងតក់ស្លុតរន្ធត់មិនគួរចេញផ្សាយឡើយ។ ទោះជាឈីងចាំងពិតស្លាប់ទៅហើយ, តែតួអង្គតុក្កតានៅតែធ្វើឱ្យគ្រប់គ្នាចងចាំពីកុមារាម្នាក់នេះជានិច្ច។

សូមព្រលឹងវិញ្ញាណក្ខ័ន្ធកុមារាឈីណូស៊ីកិ ណូហារ៉ា (ឈីងចាំង) និងប្អូនស្រីបានទៅកាន់សុគតិភព៕







ដោយ ៖ គន្ធា


ប្រភព ៖ Chhing Chang Khmer


Tags: Chhing Chang Khmer