CamNews

នាវា 

កប៉ាល់តំលៃ ៣ពាន់លានអឺរ៉ូ

អ្នកមានជនជាតិ ម៉ាឡេស៊ី ម្នាក់បានចំណាយទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូដើម្បីបានធ្វើជា
ម្ចាស់កម្មសិទ្ធរបស់ កប៉ាល់ ដែលធ្វើពី មាស និង ប្លាកទីន ។

កប៉ាល់មួយនេះមានឈ្មោះថា History Supreme បានប្រើ លោហៈមានតំលៃចំនួន ១០ម៉ឺន
គីឡូក្រាម ដែលមានដាក់នៅតាមទីកន្លែងមួយចំនួនដូចជា បាតកប៉ាល់ បង្កាន់ដៃ បន្ទប់
អាហារ យុថ្កា...ជាដើម ។ តំលៃខ្ពស់ក៏ព្រោះតែ បន្ទប់គេងមានគ្រឿងប្រណិតៗ ក្រាល
ដោយ ប្លាទីន និងជញ្ជាំងធ្វើឡើងពី ថ្មអាចម៍ផ្កាយ និងឆ្អឹងដាយណូស័រ T-Rex ។

កប៉ាល់​ History Supreme ជាស្នាដៃយ៉ាងប្រណិតរបស់អ្នករចនាគ្រឿងអលង្ការ ឈ្មោះ
Stuart Hughes ដោយបានចំណាយពេលអស់រយៈពេលបីឆ្នាំ ទើបរួចរាល់ ។

គ្រែដេករបស់ History Supreme ក្រាលដោយ ប្លាកទីន និងគ្រឿងប្រណិតៗពីប្រវត្តិសាស្រ្ត

កប៉ាល់ក្រាលដោយលោកហៈមានតំលៃជាច្រើនកន្លែង សូម្បីតែយុថ្កា ក៏ធ្វើពីប្លាទីនដែរ ។

តុអាហារដ៏ប្រណិតនៅលើកប៉ាល់ ៕
(ពី Dailyinfo)
រដ្ឋា

Tags: