CamNews

ប្លែកៗ 

នេះបានហៅថាចម្លែក! នារីម្នាក់មិនដឹងថាហេតុអ្វីខ្លួនមានផ្ទៃពោះ ព្រោះមិនដែលរួមរ័កទាល់តែសោះ

បន្ទាប់ពីបង្កើតកូនរួច ទើបនារីវ័យក្មេងនេះដឹងថា ខ្លួនមានផ្ទៃពោះ ហើយបច្ចុប្បន្ន នាងនៅតែមិន
ទាន់ដឹងថា ហេតុអ្វីបានជានាងមានផ្ទៃពោះ ព្រោះមិនដែលរួមរ័កជាមួយបុរសណាសោះឡើយ។

គេហទំព័រសារព័ត៌មានចិន Sina បានចុះផ្សាយថា កាលពីថ្ងៃទី ១៦វិច្ឆិកាកន្លងទៅ នារីម្នាក់មាន
អាយុ ២៤ឆ្នាំ បានសន្លប់នៅលើដងផ្លូវមួយក្នុងខែត្រ Shenzhen ប្រទេសចិន។

បុរសម្នាក់ដែលដើរកាត់នោះ បានហៅរថយន្តសង្គ្រោះបន្ទាន់ ហើយនារីរងគ្រោះក៏ត្រូវបានបញ្ជូន
ទៅកាន់មន្ទីរពេទ្យ ផ្នែកសម្ភព។

ប្រការដែលចម្លែកគឺថា នៅពេលដឹងខ្លួន ទើបនាងដឹងថា ខ្លួនកំពុងមានផ្ទៃពោះ និងជិតឆ្លងទន្លេ។
ប៉ុន្មានម៉ោងក្រោយមក នាងក៏បង្កើតបានកូនស្រីម្នាក់ មានទម្ងន់ ២,១គីឡូក្រាម។ ម្ដាយ និងកូន
កំពុងទទួលការថែទាំនៅក្នុងមន្ទីរពេទ្យ។

ភាគីខាងមន្ទីរពេទ្យ បានឱ្យដឹងថា នារីនេះមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃពេទ្យ ហើយក៏មិន
អាចទាក់ទងទៅកាន់អ្នកផ្ទះបាន ដូច្នេះ ខាងមន្ទីរពេទ្យក៏បានជួយសម្រួលដល់នាង។ ក្រៅពីនេះ
ក៏មានការជួយជាប្រាក់កាសពីក្រុមអ្នកជម្ងឺដទៃផងដែរ។

ប្រភពព័ត៌មានឱ្យដឹងថា នារីខាងលើនេះ មានទីលំនៅ នៅក្នុងខែត្រ Guangxi ហើយបានមកធ្វើ
ការនៅខែត្រ Shenzhen និងមិនមានសាច់ញាតិនោះទេ។

មកដល់ពេលនេះ នាងនៅតែមិនទាន់ដឹងថា ហេតុអ្វីបានជាខ្លួនមានផ្ទៃពោះ ហើយក៏មិនដឹងថា
ឪពុករបស់ទារកជាអ្នកណា។ នាងបានអះអាងថា ខ្លួនមិនដែលមានការស្និទ្ធស្នាលជាមួយនឹង
បុរសណាម្នាក់។ នាងពិតជាអស់សង្ឃឹមខ្លាំងណាស់។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Eva


Tags: ចម្លែក ចិន មានផ្ទៃពោះតែមិនដឹងមូលហេតុ