CamNews

រថយន្ត 

"បិសាចល្បឿន"ទាំង ១០ នៅក្នុងពិភពរថយន្តទំនើប លើពិភពលោក

បើធ្វើការពិពណ៌នា ចាប់តាំងពីរថយន្តដំបូងនៅលើពិភពលោកត្រូវបានផលិតឡើងក្នុងឆ្នាំ
១៨៨៦ មក ,ឃើញថាមនុស្សជាតិបានខិតខំមិនឈប់ឈរដើម្បីនាំមកនូវការរីកចំរើន និង
ធ្វើការអភិវឌ្ឍន៍លើល្បឿនរបស់រថយន្តទាំងនោះ ។ ក្នុងនោះតាំងពីរថយន្តដែលមានល្បឿន
១៣គ.ម/ម៉ រហូតមកដល់បច្ចុប្បន្នរថយន្តអាចមានល្បឿនរហូតដល់ ៤៣០គ.ម/ម៉ ដែលត្រូវ
បានចាត់ទុកជារថយន្តដែលមានល្បឿនលឿនបំផុតក្នុងចំណោម រថយន្តទំនើបៗនៅលើ
ពិភពលោក ។ ហើយខាងក្រោមនេះជារថយន្ត ទាំង ១០ ដែលត្រូវបានចាត់ទុកថាជា
"បិសាចល្បឿន" នៅក្នុងពិភពនៃរថយន្តទំនើប លើពិភពលោក ៖
១.Bugatti Veyron 16.4 Super Sport

ល្បឿនអតិបរមា : ៤៣១ គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ២,៥ វិនាទី
ម៉ាស៊ីនធុន 8 lit, 16 ស៊ីឡាំង កំលាំង ១២០០ សេះ
តំលៃលើទីផ្សារ: ២,៤ លានដុល្លាអាមេរិច

ប្រសិនជាមិនធ្លាប់ស្គាល់ឈ្មោះរបស់ Bugatti Veyron 16.4 Super Sport នោះលោកអ្នកមិន
មែនជាបុគ្គលដែល" ងប់"នឹងម៉ូដរថយន្តឡើយ ។ រថយន្តនេះផលិតតែ ៣០គ្រឿងប៉ុណ្ណោះ
និងមានតែ ៥គ្រឿងទេដែលមានល្បឿនអតិបរិមា ៤៣១ គីឡូម៉ែត្រក្នុងមួយម៉ោង ។
Bugatti Veyron 16.4 Super Sport មិនត្រឹមតែជារថយន្តដែលមានល្បឿនលឿនបំផុតលើ
ពិភពលោកប៉ុណ្ណោះទេ តែថែមទាំងជារថយន្តដែលមានតំលៃថ្លៃបំផុតផងដែរ ។
២.Koenigsegg Agera R

ល្បឿនអតិបរមា : ៤១៨ គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ២,៨ វិនាទី
ម៉ាស៊ីនធុន V8 5,0 lit កំលាំង ១0៩៩ សេះ
តំលៃលើទីផ្សារ: ១,៦ លានដុល្លាអាមេរិច

Koenigsegg Agera R ត្រូវបានចាត់ទុកជា"រថយន្តទំនើបក្នុងចំណោមរថយន្តទំនើប" ។ បើ
និយាយពីទ្រឹស្តីវិញ Koenigsegg Agera R ទើបសមជារថយន្តដែលមានល្បឿនលឿនបំផុត
នៅលើពិភពលោក ។ តែផ្ទុយទៅវិញនៅក្នុងការធ្វើពិសោធន៍ជាក់ស្តែងរថយន្តនេះ អាច
មានល្បឿនអតិបរមាត្រឹមតែ ៤១៨ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុណ្ណោះ ។ ក្នុងយុគសម័យ
បច្ចុប្បន្ន Koenigsegg Agera R កំពុងតែក្លាយជាគូប្រជែងដ៏ខ្លាំងក្លាជាមួយ Bugatti Veyron ។
៣.SSC Ultimate Aero

ល្បឿនអតិបរមា : ៤១៣ គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ២,៧ វិនាទី
ម៉ាស៊ីនធុន V8 កំលាំង ១១៨៣ សេះ
តំលៃលើទីផ្សារ: ៦៥៤៤០០ ដុល្លាអាមេរិច

SSC Ultimate Aero ធ្លាប់ជារថយន្តដែលមានល្បឿនលឿនបំផុតក្នុងឆ្នាំ ២០០៧ ។ តែ
ក្រោយមកដំណែងនេះត្រូវបានធ្លាក់លើ Bugatti Veyron 16.4 Super Sport និង
Koenigsegg Agera R ។ ស្ទើរតែទាំងស្រុងនៃ SSC Ultimate Aero ត្រូវបានរចនានិងផលិត
ឡើងពីសរសៃ កាបូន និងជារថយន្តទំនើបមួយដែលមានទំងន់ស្រាលជាងគេត្រឹមតែ
១១០០ គីឡូក្រាម ។
៤.Saleen S7 Twin-Turbo

ល្បឿនអតិបរមា : ៣៩៩គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ៣,២ វិនាទី
ម៉ាស៊ីនធុន V8 កំលាំង ៧៥០ សេះ
តំលៃលើទីផ្សារ: ៥៥៥០០០ ដុល្លាអាមេរិច

S7 Twin Turbo ផលិតរួចរាល់នៅក្នុងក្នុងឆ្នាំ ២០០៥ ដោយអ្នកជំនាញមានបទពិសោធន៍
របស់ Saleen ។ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មមួយរបស់ រថយន្តនេះ មាន
ប្រយោគមួយឃ្លាដែលបាននិយាយថា " ជំនួសអោយការទិញរថយន្តប្រណាំង F1 មួយ
គ្រឿង ចូរធ្វើការជ្រើសរើស S7 Twin Turbo ពីរគ្រឿងសំរាប់ខ្លួនឯង" ។
៥.Koenigsegg CCX

ល្បឿនអតិបរមា : ៣៩៤គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ៣,២ វិនាទី
ម៉ាស៊ីនធុន V8 កំលាំង ៨០៦ សេះ
តំលៃលើទីផ្សារ: ៥៤៥០០០ ដុល្លាអាមេរិច

រថយន្ត Koenigsegg CCX ជាសមាជិកថ្មីរបស់ Koenigsegg នៅក្នុងឆ្នាំ ២០០៦ ក្រោមស្នាដៃ
របស់អ្នកជំនាញ មកពីប្រទេស ស៊ុយអែត ។
៦.McLaren F1

ល្បឿនអតិបរមា : ៣៨៦គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ៣,២ វិនាទី
ម៉ាស៊ីនធុន BMW S70/2, V12 កំលាំង ៦២៧ សេះ
តំលៃលើទីផ្សារ: ៩៧០០០០ ដុល្លាអាមេរិច

McLaren F1 ជារថយន្តមានល្បឿនលឿនបំផុតនៅសតវត្សរ៍ទី ២០ ។ រថយន្តនេះបានផលិត
ឡើងចំនួន ១០៧ គ្រឿង ហើយរថយន្តផលិតចុងក្រោយគឺនៅឆ្នាំ ១៩៩៨ ។
៧.Gumpert Apollo Sport

ល្បឿនអតិបរមា : ៣៦០,៥គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ៣ វិនាទី
ម៉ាស៊ីនធុន V8 កំលាំង ៦៥០ សេះ
តំលៃលើទីផ្សារ: ៤៥០០០០ ដុល្លាអាមេរិច

ជាប្រភេទរថយន្តទំនើបដ៏កម្រមួយដែលបានរចនាឡើង សំរាប់ ទាំងលើផ្លូវប្រណាំង និងផ្លូវ
ធម្មតា ។ Apollo Sport មានរាង សិចស៊ី និងមានកំលាំងខ្លាំង ត្រូវបានយកឈ្មោះតាម
អាទិទេព Apollo នៅក្នុងទេវកថា របស់ប្រទេស ក្រិច ។
៨.Noble M600

ល្បឿនអតិបរមា : ៣៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ៣,៧ វិនាទី
ម៉ាស៊ីនធុន V8 កំលាំង ៦៥០ សេះ
តំលៃលើទីផ្សារ: ៣៣០០០០ ដុល្លាអាមេរិច

Noble Automotive មិនទាន់ទទួលបានលទ្ធផលល្អនៅក្នុងប្រព័ន្ធឧស្សាហកម្ម រថយន្តរបស់
ខ្លួននៅឡើយ ។ តែ Noble M600 របស់ពួកគេពិតជាគួរអោយមោទនភាព ក៏ព្រោះតែល្បឿន
របស់វា ។ តែទោះជាយ៉ាងណាការរចនារបស់រថយន្ត នៅមានចំណុចខ្វះខាត ដែលជាចំនុច
គុណវិបត្តិដ៏ធំ ចំពោះរថយន្តទំនើបនេះ ។
៩.Pagani Zonda Cinque Roadster

ល្បឿនអតិបរមា : ៣៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ៣,៤ វិនាទី
ម៉ាស៊ីនធុន V12 កំលាំង ៦៧៨ សេះ
តំលៃលើទីផ្សារ: ១,៨៥ លាន ដុល្លាអាមេរិច

Pagani Zonda Cinque Roadster និង Bugatti Veyron ត្រូវបានចាត់ទុកជារថយន្តដែលមាន
ការរចនាឥតខ្ចោះក្នុងចំណោមរថយន្តទាំងឡាយ ។ Zonda Cinque Roadster មានត្រឹមតែ
៥គ្រឿងប៉ុណ្ណោះ ត្រូវបានផលិតឡើង ។
១០.Ferrari Enzo

ល្បឿនអតិបរមា : ៣៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង
រយៈពេលបង្កើនល្បឿនពី 0-១00 គីឡូម៉ែត្រក្នុងមួយម៉ោង : ៣,៤ វិនាទី
ម៉ាស៊ីនធុន F140 V12 កំលាំង ៦៦០ សេះ
តំលៃលើទីផ្សារ: ៦៧០០០០ ដុល្លាអាមេរិច

Ferrari Enzo ក៏ជារថយន្តទំនើបមួយក្នុងចំណោមរថយន្តទំនើបទាំងឡាយ និង ត្រូវបាន
ចាត់ទុកជារថយន្តដែលមានល្បឿនលឿនបំផុតផងដែរ ។ Ferrari Enzo ផលិតឡើង
តែចំនួន ៣៩៩ គ្រឿងប៉ុណ្ណោះ ៕

(ពី Zing)
រដ្ឋា

Tags: