អ៊ីស្រាអែល៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា នៅប្រទេសអ៊ីស្រាអ៊ីលឯណ្ណោះវិញ រដ្ឋាភិបាល បានប្រារព្វពិធីអបអរសាទរ ភាព
យោគជ័យ របស់អ្នកបើកយន្ដហោះ ផ្នែកទាហានអាកាស យ៉ាងអធឹកអធម។
អ្វីដែលលោកនាយករដ្ឋមន្រ្ដី Benjamin Netanyahu បញ្ចេញក្នុងថ្ងៃ អបអរសាទរទ័ពអាកាស
ពោលគឺថ្ងៃទី ២៧ ខែធ្នូ ម្សិលមិញនេះ គឺការបាញ់នូវកំាភ្លើង ពីយន្ដហោះទំនើបៗរបស់ខ្លួន។
ដែលនេះ បានធ្វើអោយមតិពិភពលោក ចោទឡើងថា ប្រទេសមួយនេះ នៅតែមានសភាព
ទន់ទោយ៉ាងខ្លាំង ទៅនឹងសង្គ្រាម ជាពិសេស ជាមួយនឹងការប្រើប្រាស់នូវ សព្វាវុធទំនើបៗ។
អ្នកបើបរយន្ដហោះរបស់ អ៊ីស្រាអែល
គួរបញ្ចាក់ផងដែរថា ពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីស្រាអ៊ីលបានចំណាយទឹកប្រាក់ចំនួន៧.៣
ភាគរយ ក្នុងទឹកប្រាក់ GDP សរុបរបស់ខ្លួន ទៅលើការអភិវឌ្ឃន៍ វិស័យយោធា ដែលនេះត្រូវ
បានគេចាត់ទុកថា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ៦ នៅលើពិភពលោក ក្នុងការចំណាយ
ប្រាក់លើកងទ័ព។
ដោយ៖ នារី
ប្រភព៖ newsday