CamNews

យល់ដឹង 

រួមគ្នាទប់ស្តាត់ពីជំងឺគ្រុនឈាម




ជំងឺគ្រុនឈាមគឺជាជំងីដែលកាចសាហាវវាបានគំរាមគំហែងទៅលើកុមារតូចៗ
ដែលមានអាយុក្រោម១៥ឆ្នាំ។ជំងឺគ្រុនឈាមវាបានបង្កដោយពពួកវីវុសហើយ
ចម្លងតាមរយៈមូសខ្លាប្រភេទAedes។ជំងឹនេះបានគំរាមគំហែងពោរពេញពិភព
លោកជាពិសេសនៅតាមតំបន់ អាស៊ីអាគ្នេយ៍ ឥណ្ឌា ការីបីន អាមេរិកខាងត្បូង
និង កណ្តាល។ចំនែកឯរោគសញ្ញារបស់វាវិញគឺ:
- កណ្ទួលក្រហមតូចៗច្រើន ដែលចាប់ផ្តើមពីទ្រូងមុនរួចដេញទៅខ្នង ដៃជើង និងមុខ
-ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសន្លាក់ និងសាច់ដុំ
-ឈឺចាប់រាងកាយ
-ក្រហមមុខ និងក្អួតជាដើម
ភាគច្រើននៃជំងីនេះចាប់ផ្តើមធើ្វទុក្ខនៅរយះពេល ពី ៤ទៅ ៥ថៃ្ងបន្ទាប់ពីមូសខ្លាបានខំា ចំនែកឯរោគសញ្ញាវាងាយចេញអោយឃើញរឺមិនឃើញអាស្រ័យទៅលើស្ថានភាពអ្នកជំងឺ។
ប្រសិនជាការព្យាបាលមិនទាន់ពេល រឺមិនត្រឹមត្រូវទេនោះវានិងបង្កនូវបញ្ហាលំបាកជាច្រើន
ដូចជា ឈាមតាមអញ្ជេញធ្មេញ ក្អូតឈាម លាមកមានឈាមមកជាមួយ និងមានបញ្ហាជា
ច្រើនទៀត ឈានទៅដល់ការបាត់បង់ជីវិត។

ដូច្នេះក្នុងនាមជាអាណាព្យាបាលនិងមានតួនាទីថែរក្សាកូនៗតូចៗរបស់លោកអ្នកនោះ
លោកអ្នកគួរតែ
- ប្រើថ្នាំបាញ់មូស
-ប្រើថ្នាំលាបស្បែកសំរាប់ការពារមូស
- ដេកក្នុងមុងទាំងយប់ថ្ងៃ
-ពាក់អាវពាកខាអោយបានជិតខ្លូន
-ចិញ្ចឹមត្រីក្នុងពាងទឹកដើម្បីស៊ីដង្កួវទឹក
-ដាក់ថ្នាំអាបែត
-លុបបំបាត់នូវប្រភពមូសដូចជាកាយកប់វត្ថុដែលអាចដកទឹកបាន នៅជុំវិញផ្ទះដូចជា
សំបក កំប៉ុង សំបកដប សំបងដូង កង់ឡានចាស់ និងវត្ថុដែលអាចដក់ទឹកបានយក
ទៅបោះចោលរឺកប់ចោលអោយបានត្រឹមត្រូវ។

ដោយ ខេមរៈ

Tags: