យោងតាមការិយាល័យគ្រប់គ្រងស្ថិតិជាតិរបស់ចក្រភពអង់គ្លេសបានអោយដឹងថា
ឈ្មោះ Oliver នៅតែជាឈ្មោះល្បីជាងគេបំផុតសម្រាប់ក្មេងប្រុស និង Olivia ជាឈ្មោះល្បីជាងគេបំផុតសម្រាប់ក្មេងស្រី។
របាយការណ៍ស្ថិតិស្ដីអំពីឈ្មោះកុមារសម្រាប់ឆ្នាំ ២០១០ បានបញ្ជាក់ថា Oliver ត្រូវបានដាក់អោយក្មេងប្រុសចំនួន ៨,៤២៧នាក់ខណៈពេលដែល Olivia ត្រូវបានគេដាក់អោយក្មេងស្រីចំនួន ៥,២៧៩នាក់ ក្នុងចំណោមទារក
សរុប ៧២៣,១៦៥នាក់។
កាលពីឆ្នាំ ២០០៩ ឈ្មោះ Jack ស្ថិតនៅលើឈ្មោះ Oliver ប៉ុន្តែសម្រាប់ឆ្នាំនេះ Oliver ស្ថិតនៅលំដាប់ទី១ ឯ Jack បានចុះទៅលំដាប់ទី ២ វិញ។ ឈ្មោះ ៥ ដែលល្បីល្បាញបំផុតជាងគេសម្រាប់ក្មេងប្រុស ហាក់ដូចជាមិនសូវមានការប្រែប្រូល។
ឈ្មោះ Charlie បានទទូលប្រជាប្រិយភាពជាងមុនដោយបានឈរក្នុងលំដាប់ឈ្មោះ ៥
ដែលល្បីជាងគេ។ ចំណែក Sophie បានដណ្ដើមតំណែងរបស់ Ruby ដែលបានកាល
ពីមុនឈរក្នុងលំដាប់ទី២កាលពីឆ្នាំ ២០០៩ ហើយ Ruby បានធ្លាក់ចុះទៅលំដាប់ទី ៧
វិញ ។
ខាងក្រោមជាតារាងឈ្មោះដែលមានប្រជាប្រិយជាងគេក្នុងចំណោម ១០ សម្រាប់ក្មេងប្រុស និង ក្មេងស្រី៖
ក្មេងប្រុស
១. Oliver
២. Jack
៣. Harry
៤. Alfie
៥. Charlie
៦. Thomas
៧. William
៨. Joshua
៩. George
១០.James
ក្មេងស្រី
១. Olivia
២. Sophie
៣. Emily
៤. Lily
៥. Amelia
៦. Jessica
៧. Ruby
៨. Chloe
៩. Grace
១០. Evie
ប្រភព៖ Office for National Statistics for England and Wales
ដោយ៖សំអាត