CamNews

ប្លែកៗ 

អាមេរិក ផ្ដល់សេវាបញ្ចុះសព នៅលើឋានព្រះចន្ទ

Elysium Space ដែលជាក្រុមហ៊ុនអវកាស និងអាកាសចរណ៍របស់អាមេរិក មានផ្ដល់សេវាកម្ម
ដឹកជញ្ជូនសព ទៅកាន់កន្លែងបូជាដ៏ឆ្ងាយមួយនៅគឺនៅលើភពព្រះចន្ទ នេះបើតាម Fortune
ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៤កន្លងទៅ។

ប្រភពបានឱ្យដឹងថា​ ក្រុមហ៊ុននេះ បានរចនាកោដ្ឋធ្វើអំពីលោហធាតុ សម្រាប់ដាក់ធាតុរបស់
មនុស្សដែលបានស្លាប់ ដើម្បីនាំទៅកាន់ឋានព្រះចន្ទ។ បច្ចុប្បន្ន ក្រុមហ៊ុន Elysium Space កំពុង​សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្តអវកាស Astrobotic អាមេរិក និងប្រើប្រាស់
កាំជ្រួច​របស់ក្រុមហ៊ុន SpaceX អាមេរិក ដើម្បីផ្ដល់សេវាកម្មខាងលើ។

ក្រៅពីនេះ ក្រុមហ៊ុនក៏ផ្ដល់សេវាកម្មរំលឹកវិញ្ញាណក្ខន្ធពីរប្រភេទផងដែរ ក្នុងនោះ មានសេវា
កម្មមួយដែលគេហៅថា "ទេពសយុត" អនុញ្ញាតឱ្យនាំយកកោដ្ឋ ហោះទៅកាន់អាកាស ហើយ
បាញ់ត្រឡប់មកកាន់ផែនដី ដូចទៅនឹងអាចម៍ផ្កាយធ្លាក់។ ចំណែកសេវាកម្មទីពីរ​ មានឈ្មោះ
ថា រំលឹកវិញ្ញាណក្ខន្ធ​ បែប "ហ្គាឡាក់ស៊ី" គឺបាញ់បញ្ជូនកោដ្ឋដាក់ធាតុ ទៅក្នុងអវកាសដ៏សែន
ឆ្ងាយ។

ក្រុមហ៊ុននេះអះអាងថា អតិថិជនចំនួន៥០នាក់ដំបូង ដែលបានទិញសេវាកម្មនេះ នឹងទទួល
បានការបញ្ចុះតម្លៃ ពោលគឺបង់ប្រហែលត្រឹមតែ ១ម៉ឺនដុល្លារប៉ុណ្ណោះ។

មកដល់ពេលនេះ គេបានដឹងថា បុរសជាទាហានដែលធ្លាប់ចូលរួមធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ម្នាក់
នឹងក្លាយជាមនុស្សដំបូងគេ ដែលប្រើប្រាស់សេវាកម្មនេះ។ មូលហេតុដែលនាំឱ្យទាហានរូប
នេះ សម្រេច​ជួលសេវាកម្មនេះ នោះគឺព្រោះតែគាត់ចង់រំលឹកវិញ្ញាណក្ខន្ធម្ដាយរបស់គាត់កាល
នៅរស់។ កាលបុរសនេះ កំពុងច្បាំងនៅឯសមរភូមិអ៊ីរ៉ាក់ ម្ដាយរបស់គាត់តែងសរសេរសំបុត្រ
ផ្ញើឱ្យគាត់ ដោយតែងរំលឹកគាត់ថា "បើទោះជានៅឆ្ងាយយ៉ាងណា ចូរកូនសម្លឹងមើលទៅ
ព្រះចន្ទ កូននឹងដឹងថា ម្ដាយនៅក្បែរកូនជានិច្ច"៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Fortune/CBC


Tags: Elysium Space បញ្ចុះសព ព្រះចន្ទ