CamNews

មិនគួរឲ្យជឿ 

ជាលទ្ធផល កំពូលបុរសមាន កំពស់ខ្ពស់បំផុត រកបានប្រពន្ធហើយ

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីប៉ុន្មានម៉ោងមុននេះ
ចេញផ្សាយអោយដឹងថា ជាលទ្ធផលកំពូលបុរសមានកំពស់ខ្ពស់ជាងគេលើលោក មានប្រ
ពន្ធហើយ ពោលគឺ គាត់បានរៀបការជាមួយនឹងភរិយារបស់ខ្លួន  ដែលមានកំពស់ខ្ពស់ត្រឹម
តែចង្កេះរបស់គាត់តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា      បុរសដែលមានកំពស់ខ្ពស់ជាងគេលើលោករូបនេះ  មានឈ្មោះថា
 Sultan Kose    n ជាពលរដ្ឋរស់នៅក្នុង ប្រទេសទួរគី  ។  លើសពីនេះ ប្រភពសារព័ត៌មាន
ដដែលបន្ថែមថា លោក Sultan មានកំពស់ខ្ពស់ដល់ទៅ ២,៤ ម៉ែត្រឯណោះ  ។ យ៉ាងណា
មិញ ស្រ្តីជាភរិយា  នាង  Merve  Dibo   មើលទៅហាក់បីជាមិនតូចណាស់ណានោះទេ តែ
កាលណាឈរជិតស្វាមី ដែលជាកំពូលបុរសមានកំពស់ខ្ពស់ជាងគេហើយនោះ នាងមើល
ទៅហាក់បីជាតូចជាខ្លាំង ខណៈពេលដែលនាងមានកំពស់ ១,៥ ម៉ែត្រ។

គួររំឭកផងដែរថា  លោក  Sultan  គឺជាបេក្ខភាពកំពូលមនុស្សដែលបានបំបែកកំណត់ត្រា
ពិភពលោក មានកំពស់ខ្ពស់ជាងគេ មានជើង និងដៃធំជាងគេបំផុត៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- វីដេអូ ក្បាច់រាំភ្លើងដ៏រស់រវើក មានការកោតសរសើរ និងល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក
- បំពាក់ផ្ទាំងកញ្ជក់យក្ស ប្រឆាំងទៅនឹងភាពងងឹត នៅក្នុងក្រុង
- "រំភើបពេក ដល់ថ្នាក់សម្រក់ទឹកភ្នែក" វីដេអូ ល្បីបំផុតក្នុងប្រព័ន្ធអ៊ិនធើណេត
- ដេកគុកបានសម្រេច ក្រោយស្រវឹងជោក ឈ្លោះជាមួយប្រពន្ធ រត់ទៅកាត់ដៃកូនប្រុស
- បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ