ស្ទើរតែមិនគួរអោយជឿ ៖ មន្រ្តីប៉ូលីស បានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ មកពីក្រុង Sheny-
ang នាខេត្ត Liaoning ប្រទេសចិន ក្រោយពីគាត់បានកាត់ផ្តាច់ដៃស្តាំ និងចាក់ទឹកក្តៅអោយ
រលាក កូនប្រុសវ័យ ១០ ឆ្នាំ បន្ទាប់ពីមានជម្លោះរឿងលុយកាក់ជាមួយនឹងភរិយា កាលពីថ្ងៃទី
២២ តុលាកន្លងទៅនេះ នៅឯបន្ទប់សណ្ឋាគារមួយកន្លែង នេះបើយោងតាមការដកស្រង់អត្ថ
បទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស globaltimes ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ មាននាមត្រកូល Wang ។ យ៉ាង
ណាមិញ បើយោងតាមសម្តីលោក Zhang Yang ជាបុគ្គលិកប្រចាំមន្ទីរពេទ្យ Central Hosp-
ital Attached បានគូសបញ្ជាក់អោយដឹងថា ក្មេងប្រុសតូចវ័យ ១០ ឆ្នាំរូបនេះ ស្ថានភាពជម្ងឺ
របស់គេ ពោលគឺមុខរបួសតែម្តង ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ។ ដោយឡែក បើ
យោងតាមសម្តីសាក្សី ជាអ្នករស់នៅក្បែរខាងប្តីប្រពន្ធខាងលើ អះអាងថាជារឿយៗគេតែង
ឃើញបុរសជាស្វាមីឈ្លោះប្រកែកជាមួយប្រពន្ធពីរឿងលុយកាក់ ក្រោយពីត្រលប់មកផ្ទះ
វិញជាមួយនឹងសភាពស្រវឹងជោកជាំ។ នាយប់កើតហេតុនោះ គេឃើញមានសម្លេងឈ្លោះ
ប្រកែកគ្នា ដោយមានសម្រែកកូនយំផងដែរ ខណៈមានការស្រែកអង្វរថា ប៉ា កុំធ្វើអញ្ជឺងអី
ជាលទ្ធផល បន្ទាប់ពីបានសម្រេចចិត្តធ្វើរឿងដែលមិននឹកស្មានដល់ហើយនោះ បុរសជា
ឪពុកបែរជាទូរស័ព្ទហៅឡានពេទ្យ និង មន្រ្តីប៉ូលីសទៅវិញ ខណៈពេលដែលមកទល់នឹង
វេលានេះ បុរសជាឪពុក ក៏កំពុងប្រឈមចំពោះមុខច្បាប់ រីឯស្រ្តីជាម្តាយបានត្រឹមតែស្រែក
ទ្រហ៊ោយំអាណិតកូន ដែលកំពុងតែដេកសម្រាកនៅឯមន្ទីរពេទ្យ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖
- បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា
- ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា
- ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន
- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក
- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ globaltime