CamNews

មិនគួរឲ្យជឿ 

បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ     ៖  ជាការពិតណាស់ កាលដែលនិយាយពីសត្វកំណាចក្រពើ ឬក៏
ក្រពា នោះ គេតែងឃើញមាននៅតាមកសិដ្ឋានចិញ្ចឹម ឬតាមសួនសត្វមួយចំនួន ដោយនៅ
ក្នុងនោះ មានការដាក់របាំងការពារបានយ៉ាងត្រឹមត្រូវ  ។ ដោយឡែក នាពេលនេះ ទំព័រសារ
ព័ត៌មានពិភពលោក ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ពោលគឺ បានចុះផ្សាយនៅលើបណ្តា
ទំព័រមុខរបស់ខ្លួនស្តីពី ក្រពើកំណាចប្រវែងជិត ២ ម៉ែត្រ បែរជាមានវត្តមាននៅកណ្តាលក្រុង
ជិតផ្សារទំនើបមួយកន្លែងទៅវិញ។

គួររំឭកផងដែរថា    ក្រពើមួយក្បាល  ដែលមានប្រវែងជិត  ២ ម៉ែត្រនោះ  ត្រូវបានគេប្រទះ
ឃើញថាមានវត្តមាននៅកណ្តាលក្រុងទៅវិញ  ពោលគឺកណ្តាលទីប្រជុំជន  នារដ្ឋ  Florida
សហរដ្ឋអាមេរិក ខាងក្រៅហាងផ្សារទំនើប Walmart    ។   យ៉ាងណាមិញ បើយោងតាមប្រ
ភពសារព័ត៌មានបរទេស    huffingtonpost  ពុំទាន់បានចេញព័ត៌មានពិស្តារនៅឡើយនោះ
ទេ ថាតើមូលហេតុអ្វី      ដែលញ៉ាំងអោយមានវត្តមានសត្វមួយនេះ  នៅកណ្តាលក្រុងទៅ
វិញ។

ទម្រាំតែមានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ   មកពីនាយកដ្ឋានការពារ  និងអភិរក្ស
សត្វព្រៃនោះ      ក្រពើកំណាចនោះ  ក៏បានរត់ភៀសខ្លួនចូលទៅក្នុងបឹងមួយកន្លែង  ដែល
មាននៅទីតាំងនៅខាងក្រោយហាង  ។  ខាងក្រោយនេះ  ជាវីដេអូបទយកការណ៍សារព័ត៌
មាន ជ្រាបកានតែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ​ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា
- ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន
- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក
- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ
- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ

ប្រែសម្រួល ៖ ពិសី
ប្រភព ៖ huffingtonpost


Tags: Florida USA US United states Gator Int news