CamNews

តារា 

កុល ដាវី ត្រូវសមត្ថកិច្ច ឃាត់រថយន្ត ទុក ពាក់ព័ន្ធ នឹងស្លាក លេខមិន ប្រក្រតី

ភ្នំពេញ៖ តារាសម្តែង សម្បូរសាច់ ដើមទ្រូង ទ្រលុកទ្រលន់ គួរឲ្យគ្រឺតខ្នាញ់ នាង កុល ដាវី
ត្រូវបានប្រភពព័ត៌មាន បង្ហើបឲ្យ ដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នគរបាលខណ្ឌ
ពោធិ៍សែនជ័យបានធ្វើការឃាត់រថយន្តរបស់តារាសម្តែង កុល ដាវី នៅពេលនាងជិះរថយន្ត
ម៉ាក Lexus Lx 470 ទៅធ្វើសំបុត្រកំណើតនៅទីនោះ ហើយសមត្ថកិច្ចបានសង្ស័យ ទៅលើ
ស្លាកលេខរថយន្តរបស់នាងថា   មិនមានភាពប្រក្រតី ទើបឃាត់ទុកមួយរយៈ និងបញ្ជូនទៅ
កាន់ស្នងការរាជធានីភ្នំពេញ ដើម្បី ធ្វើការ ស៊ើបអង្កេតបន្ត ។

ពាក់ព័ន្ធនឹងការឃាត់រថយន្តរបស់តារាសម្តែងសម្បូររឿងអាស្រូវកុល ដាវីកាលពីម្សិលមិញ
នេះ លោក ប៊ន សំអាត អធិការ នគរបាល ខណ្ឌពោធិសែនជ័យ  បានថ្លែងប្រាប់មជ្ឈមណ្ឌ
លដើមអម្ពិលមុននេះបន្តិចថា សមត្ថកិច្ចរបស់លោក  ពិតជាបាន ឃាត់រថយន្តម៉ាក Lexus
Lx 470 របស់នាង កុល ដាវី ពិតប្រាកដមែន ដោយលោកបានអះអាងថា មកពីស្លាកលេខ
រថយន្ត របស់នាង មានលក្ខណៈខុសប្រក្រតី អាចជាប់សង្ស័យក្នុងករណីណាមួយ។លោក
បន្តថា តាមការពិតស្លាកលេខរថយន្តរបស់នាង គឺជាស្លាកលេខត្រឹមត្រូវ   ប៉ុន្តែបែរជាមាន
ការគូសលើស្លាកលេខដើមហើយដាក់លេខផ្សេងទៅវិញ  ដូចជា លេខ ៩កែ ទៅជាលេខ
៨  ទើបសមត្ថកិច្ចសម្រេចឃាត់រថយន្តនេះ  នឹងបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ ដើ
ម្បីឲ្យមន្ត្រីជំនាញ ធ្វើការតាមដានត្រួតពិនិត្យឲ្យបានច្បាស់។

ដោយឡែក លោក ហេង ចាន់ធារី ប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ
បានមានប្រសាសន៍ថា  កម្លាំង របស់    លោកបានឃាត់រថយន្តរបស់តារាសម្ដែង កុល ដាវី
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ដោយសារតែម្ចាស់ រថយន្តនោះ បានគូស នៅ លើស្លាកលេខ ដូរ
លេខថ្មី ដូចជាពីលេខ៩ ទៅលេខ៨  ។ លោកបានបញ្ជាក់ទៀតថា ដោយសារមានបញ្ជា ពី
លោក ស្នង ការ រថយន្តនេះ    ត្រូវបានរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បី
ធ្វើការអង្កេតបន្តទៀត ។

ប៉ុន្តែសម្រាប់តារាសម្តែងកុល ដាវី ដែលជាម្ចាស់រថយន្ត ហើយត្រូវបានសមត្ថកិច្ចឃាត់រក្សា
ទុកស៊ើបអង្កេតនេះបានថ្លែង មុននេះបន្តិចថា នាងមិនដឹងទាល់តែសោះថា ស្លាកលេខរថយ
ន្តរបស់នាងខុសពីប្រក្រតី    ដោយនាងគិតថា មិនដឹងមានក្មេង ណា មកគូសវាសលើស្លាក
លេខនេះ ខណៈដែលនាងចតចោលពេលជិះទៅសម្តែង ឬទៅថតម្តងៗ។ កុល ដាវី បញ្ជាក់
ទៀត ថា បើទោះបីជាសមត្ថកិច្ចឃាត់រថយន្តនាងទុក ត្រួតពិនិត្យពិតមែនក៏នាង មិនមានការ
ភិតភ័យទៅលើទង្វើខុសច្បាប់អ្វីដែរ ព្រោះនាងមិនមែនជាអ្នកខុសហើយបានប្រគល់រថយន្ត
ឲ្យសមត្ថកិច្ចធ្វើការតាមដានស៊ើបអង្កេតដោយសម្រួល   អត់មាន បញ្ហាអ្វីធំដុំទេ  ហើយបើ
ឃើញថាស្លាកលេខរថយន្តនោះខុសប្លែក ក៏នាងមិនបានរម្ភដែរ ព្រោះនាងមិនដឹងខ្លួន ជាកំ
ហុស អចេតនា។ កុល ដាវី បានលើកឡើងទៀតថា ប្រសិនបើនាងដឹងថា ស្លាកលេខរថយ
ន្តនាងខុសច្បាប់ពិតមែន ក៏នាងមិនជិះ ចូលទៅក្នុងសង្កាត់កាកាប ដើម្បីធ្វើសំបុត្រកំណើត
រហូតសមត្ថកិច្ចត្រួតពិនិត្យ និងឃាត់រថយន្ត ទុកដល់ពេលនេះដែរ ។

បើតាមការប្រាប់ឲ្យដឹងបន្ថែមពី កុល ដាវី ឲ្យដឹងថា  រហូតមកដល់ពេលនេះ សមត្ថកិច្ចបាន
ស៊ើបអង្កេត និងត្រួតពិនិត្យរថយន្តនាងរួចរាល់ហើយនឹងបានឲ្យនាងទៅយករថយន្តមកវិញ
ប៉ុន្តែដោយសារនាងជាប់រវល់ ថតគ្មានពេលទើប ទុករថយន្តនោះ មកទល់នឹងពេលនេះ ។

សូមបញ្ជាក់ថា រថយន្តរបស់តារាសម្ដែង កុល ដាវី ម៉ាក Lexus Lx 470 ពណ៌ខ្មៅ ពាក់ស្លាក
លេខ 2H-9887 ហើយស្រាប់តែ មានបាញ់ ថ្នាំកែទៅជាលេខ  2H-8882 ទៅវិញ ទើបសម
ត្ថកិច្ច សម្រេចឃាត់រថយន្តនេះទុក ដើម្បីសួរនាំនិងស៊ើបអង្កេតបន្ត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news strange entertainment