(កាណាដា)៖ គួរឲ្យភ្ញាក់ផ្អើលណាស់ ដែលបុរសជនជាតិកាណាដាម្នាក់ បានប្រកាសជាសាធារណៈ ឲ្យមហាជនជួយស្វែងរកខោវែងរបស់ខ្លួន ដែលបានបាត់កំឡុងពេលផឹកស៊ីស្រវឹង ពេលយប់ជាមួយមិត្តភក្តិ។
នៅថ្ងៃកើតហេតុ Andy Gaudry និយាយថា ខ្លួនបានទៅលេងជីដូន អាយុ៨០ឆ្នាំដែលរស់ នៅឯ Halifax ហើយក្រោយមកគាត់ បានចេញទៅក្រៅផឹកស៊ី ជាមួយបងប្អូននិងមិត្តភក្តិរួច ក៏សន្លប់ តែពេលភ្ញាក់ដឹងខ្លួនឡើងវិញ ក៏មិនឃើញខោដែលស្លៀក ដែលក្នុងខោនោះ មានកាបូបលុយនិងទូរស័ព្ទផងដែរ ។
បន្ទាប់ពីបាត់ខោវែង Gaudry ក៏បានបង្ហោះសារ នៅលើ Reddit អំពាវនាវឲ្យមហាជន ជួយស្វែងរកវាផង ព្រោះនៅថ្ងៃបាត់ខោនោះ គាត់ស្នាក់នៅឯ Marriott ស្រាប់តែសំណាងមែន ក្រោយពីប្រកាសបែបនេះហើយ ខោដែលមានទាំងកាបូបលុយ និងទូរស័ព្ទរបស់ Gaudry ត្រូវបានបុរសម្នាក់ឈ្មោះ Paully ប្រទះឃើញ រួចយកមកឲ្យ Gaudry វិញដោយគេនិយាយថា គេបានឃើញខោវែងនេះ នៅក្នុងសណ្ឋាគារដែល Gaudry ស្នាក់នៅនេះឯង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង