កាណាដា: ប្រភពព័ត៌មាន ពីគេហទំព័រ news.yahoo បានឲ្យដឹង ថា Bob Erb និងភរិយា
របស់គាត់ កំពុងធ្វើដំណើរ ទៅកាន់ប្រទេស កាណាដា ហើយនៅពេល ដែលពួកគេ បាន
ឈប់ញ៉ាំអាហារល្ងាច ក្នុងភោជនីយដ្ឋានមួយ គឺ Old West Express នៅឯ Chamberlain
អ្នកទាំងពីរ បានជួបម្ចាស់ហាងជាមិត្ត ហើយបានជជែកគ្នា អស់ពេលជាច្រើនម៉ោង ហើយ
បុរសជាម្ចាស់ហាង បានទទួលដំណឹងថា កូនស្រីគាត់កើតរោគមហារីក ដែលធ្វើឲ្យគាត់
បារម្ភណាស់។
ក្រោយមក Erb និងប្រពន្ធ បាននាំគ្នាធ្វើដំណើរ ទៅចូលរួមបុណ្យបញ្ចុះសពឪពុក នៅក្នុង
គ្រួសារ ហើយបីថ្ងៃបន្ទាប់ ពួកគេបានត្រឡប់មកកាន់ ភោជនីយដ្ឋាននោះ វិញ ហើយបាន
ប្រាប់មិត្ត ជាម្ចាស់ហាងថា គាត់អាចសរសេរសែក (មូលប្បទានបត្រ) មួយសម្រាប់ការញ៉ាំ
អាហារទេ? មិត្តគាត់និយាយថា "មិនបាច់ទេ.."។
ប៉ុន្តែបុរសជាប្តី បានសរសេរសែក (មូលប្បទានបត្រ) ទុកមួយសន្លឹកសម្រាប់តម្លៃអាហារ
និងលុយធីប នៅលើតុ។ Luther បុរសជាម្ចាស់ហាង បានឃើញ សែក មានទឹកលុយ
$10.000 គាត់មានការភ្ញាក់ផ្អើលណាស់ ចំពោះ សន្តានចិត្ត ដ៏ចម្លែករបស់មិត្តម្នាក់នេះ។
គួរបញ្ជាក់ថា Erb បានឈ្នះឆ្នោត បានប្រាក់រង្វាន់ $25.000.000 និងបានផ្តល់ទឹកប្រាក់
ប្រមាណ $7.000.000 សម្រាប់មូលនិធិមនុស្សធម៌។ រីឯ Luther មានបំណងប្រើប្រាស់
លុយនេះ ដើម្បីទៅលេងកូនស្រី របស់គាត់នៅឯ Vancouver ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល