CamNews

តារា 

Rihanna អង្រួនកម្មវិធីបិទបញ្ចប់ ការប្រកួតកីឡាប៉ារ៉ាឡាំពិក

តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រកំសាន្តបរទេស បានអោយដឹងថា Rihanna បាន
ដើរតួយ៉ាងសំខាន់ក្នុងការបិទបញ្ចប់កម្មវិធីប្រកួតកីឡាប៉ារ៉ាឡាំពិក ពោលគឺ នាងបានសំដែងជាមួយ
នឹង ក្រុមតារាចម្រៀងប្រុស  Coldplay  នាឧកាសបិទបញ្ចប់កម្មវិធីប្រកួតកីឡា មួយនោះ​ ។

លើសពីនេះទៅទៀ ត បើតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា  កាលពីយប់ថ្ងៃ
អាទិត្យម្សិលមិញនេះ នាង Rihanna  បានធ្វើអោយកម្មវិធីបិទបញ្ចប់កម្មវិធីប្រកួតកីឡាប៉ារ៉ាឡាំពិកក
ក្រើក ខណៈពេលដែលនាងបានសម្តែង ជាមួយនឹងក្រុមតារាចម្រៀងប្រុស Coldplay  តាមរយៈការ
លើកយកបទល្បីៗមួយចំនួនរបស់នាង រូមមានបទចម្រៀង Run This Town  នឹង  We Found Love
ជាដើម។

គួរបញ្ជាក់ផងដែរថា មុននឹងឡើងទៅសម្តែងនៅក្នុងឧកាសពិធីបិទបញ្ចប់កម្មវិធីប្រកួតកីឡាប៉ារ៉ាឡាំ
ពិក  Rihanna  ក៏ដូចជាសមាជិកម្នាក់ដែលមកពីក្រុមតារាចម្រៀងប្រុស  Coldplay  គឺលោក  Chris
Martin វ័យ ៣៥ ឆ្នាំ ពួកគេបាននិយាយបញ្ជាក់ថា  ពួកគេពិតជាមានកិត្តិយសមែនទែន ខណៈពេល
ដែលពួកគេក៏ជាផ្នែកមួយនៃកម្មវិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក ហើយពួកគេនឹងប្រឹងប្រែង
អោយអស់ពីលទ្ធភាពក្នុងការសម្តែង  ជាជាងធ្វើអោយទស្សនិកជនទាំងអស់គ្នា    មានការអាក់អន់
ស្រពន់ចិត្ត។

ដើម្បីអោយយល់ជ្រាបកាន់តែច្បាស់ ថាតើ កម្មវិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក មានភាពអ
ធឹកអធម  ក៏ដូចជា កក្រើកយ៉ាងណានោះ  តាមដានទស្សនាបណ្តារូបភាពមួយចំនួននៅខាងក្រោម
នេះបន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ Dailymail


Tags: international news strange entertainment star