CamNews

ភាពយន្ត 

PAN ចំនុចចាប់ផ្តើមដំណើរផ្សងព្រេងរបស់Peter Pan នៅទឹកដីអច្ឆរិយៈ NEVERLAND

ភាពយន្ត ៖ PAN ជាខ្សែភាពយន្ត 3D លក្ខណៈផ្សងព្រេងនិយាយអំពីកុមារកំព្រាម្នាក់ឈ្មោះ Peter ត្រូវបានចោរ​សមុទ្រ  ចាប់  យក កន្លែងដ៏អាថ៍កំបាំង  មួយ គេនាំ គ្នាហៅទីនោះថា “ទឹកដីអច្ឆរិយៈ Neverland” ។​ ដំណើរផ្សងព្រេងរបស់ Peter នៅទឹកដីអច្ឆរិយៈ Neverland មានទាំងការសប្បាយ គ្រោះថ្នាក់ និង ត្រូវប្រឈមមុខនឹងជោគវាសនារបស់ខ្លួន ដើម្បីឲ្យក្លាយជាវីរៈបុរស ដែលគេអោយ
ឈ្មោះ ថា “Peter Pan” ។


PAN ត្រូវបានលោក   Joe Wright   ជនជាតិ​​ អង់គ្លេស  ដកស្រង់ ចេញពីសៀវភៅរឿង Peter Pan របស់លោក J.M. Barrie ដែលបានបោះពុម្ពផ្សាយ  ជា  លើកដំបូងនៅឆ្នាំ1904 ។​ Hugh Jackman បានសំដែងជាតួចោរសមុទ្រ និង Levi Miller សំដែងជា Peter Pan។


ចង់ដឹងថាតើដំណើរផ្សងព្រេងរបស់ Peter នៅទឹកដីអច្ឆរិយៈ Neverland ជួបប្រទះនឹងរឿង អ្វីខ្លះ នោះ កុំភ្លេចមកទស្សនារឿង PAN នៅគ្រប់រោងភាពយន្ត ដែលមានចាក់បញ្ចាំងពីថ្ងៃទី ២៣​ តុលា ២០១៥​ នេះតទៅ។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ប្រភព ៖ Westec Media Limited

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex Pan