CamNews

ម៉ូតូ 

ទស្សនាម៉ូតូចំឡែកមកពី ប្រទេសថៃ

ម៉ូតូនេះត្រូវបានសិល្បៈករថៃម្នាក់រស់នៅក្នុងទីក្រុង បាងកក ប្រទេសថៃឈ្មោះ Roongrojna
Sangwongprisarn អាយុ ៥៤ ឆ្នាំ ធ្វើការកែរច្នៃជាម៉ូដម៉ូតូមានរូបរាងដ៏ចំឡែក ដោយយក
បំណែកផ្សេងៗនៃរថយន្ត យកមកធ្វើការផ្សំផ្គុំឡើង និងមើលទៅមានរូបរាង ប្រៀបបាននឹង
សត្វចំឡែកយ៉ាងដូច្នោះ ។

បើទោះបីជាផ្សំឡើងពីបំណែកផ្សេងៗនៃរថយន្តក៏ពិតមែន តែម៉ូតូនេះអាចដំណើរការបាន
ដូចម៉ូតូធម្មតា ។ លោក Roongrojna Sangwongprisarn មានរោងជាងផ្នែកគ្រឿនយន្តចំនួន
បួនកន្លែងនៅក្នុងទីក្រុង បាងកក និងបាននាំចេញនូវផលិតផលរបស់ខ្លួនទៅកាន់ប្រទេស
ផ្សេងៗនៅលើពិភពលោកផងដែរ ។

ម៉ូតូចំឡែកមើលកាន់តែយូរកាន់តែទាក់ទាញ....

(ពី CBS)
រដ្ឋា

Tags: