CamNews

តារា 

ម៉ា ចន្ទបញ្ញា និយាយអ្វីខ្លះពេលឃើញសារព័ត៌មានចុះផ្សាយថា ខ្លួនចែកផ្លូវជាមួយគូស្នេហ៍?

ភ្នំពេញ ៖ ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា តារាចម្រៀងល្បីឈ្មោះ លោក ម៉ា ចន្ទបញ្ញា និងកញ្ញា អុឹងអុឹង បានចែកផ្លូវគ្នា រហូតដឹងលឺដល់សមីខ្លួន ហើយលោកក៏ចេញមុខបកស្រាយជាមួយនិងរឿងនេះផងដែរ ។ 

ដើម្បីបញ្ចប់ពាក្យចចាមអារាម ម្ចាស់បទ "ម្ចាស់គ្រងសុបន្តិស្នេហ៍" រូបនេះ ក៏បានបង្ហោះរូបថតមួយសន្លឹកជាមួយនិងគូស្នេហ៍របស់ខ្លួន ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ទើបឃើញសារព័ត៌មានគាត់ចុះផ្សាយ យាយប៉ិនេះសូមខ្ញុំបែក ហើយនាំគេតាមដានរឿងយើង អ្នកខ្លះថាអោយ អ្នកខ្លះសេដ ថ្ងៃនេះមកកំដរគាត់នៅកន្លែងធ្វើការ តាមពិតរឿងដដែរៗទេ ប៉ុន្តែយ៉ាងណាសូមអរគុណនិងសូមទោសបងប្អូនអ្នកគាំទ្រទាំងឡាយផង ដែលបារម្ភ។ ថ្ងៃនេះ ខ្ញុំសូមប្រកាស ពួកយើងអត់អី" ។ 

ក្រោយពីបានឃើញដូច្នេះទេ មានហ្វេនជាច្រើនសប្បាយចិត្ត និងចួលរួមត្រេកអរជាមួយនិងគូស្នេហ៍មួយគូនេះផងដែរ ៕



ដោយ ៖ គន្ធា


Tags: Ma Chanpanha