តារាបរទេស ៖ យោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស បានចេញផ្សាយអោយដឹង
ថានាង Jennie Garth បានធ្វើអោយមានភាពភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពីមានការលែង
លះ គឺនាងបានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួន ជាមួយនឹងឈុត Bikini ពណ៌លឿងនៅឯ
Las Vegas ។
គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រីវ័យ ៤០ ឆ្នាំរូបនេះ ទើបតែបានលែងលះជាផ្លូវការនាពេលថ្មី
ៗនេះ ដែលក្រោយមក បើតាមរបាយការណ៍ បានបញ្ជាក់អោយដឹងថា នាងបានបង្ហាញភាពស៊ិច
ស៊ីរបស់ខ្លួនទៅវិញ ជាមួយនឹងឈុត Bikini ខណៈពេលដែលបានសម្រាកលំហែរ នាពេលចុង
សប្តាហ៍កន្លងទៅ។
លើសពីនេះទៅទៀត បើយោងតាមសម្តីនាង Jennie Garth ដែលជាម្តាយរបស់កូនស្រីដល់ទៅ
៣ នាក់ រូបនេះបាននិយាយបញ្ជាក់អោយដឹងថា ទោះបីជាចំណងអាពាហ៍ពិពាហ៍ ជាមួយនឹង
លោក Facinelli ដែលមានរយៈពេលដល់ទៅ ១១ ឆ្នាំកន្លងមកនេះ បានបញ្ជប់ទៅហើយក្តី ក៏នាង
នៅតែបន្តរស់នៅជាធម្មតាជាមួយនឹងកូនៗ ខណៈ ពេលដែលការងារសិល្បៈ របស់នាងប្រព្រឹត្តិ
យ៉ាងរលូន៕
ដោយ ៖ ពិសី
ប្រភព ៖ nydailynews