CamNews

គ្រោះថ្នាក់ 

ស្ត្រី​ម្នាក់​ឈឺ​ពោះ​យ៉ាង​ចម្លែក គ្រូ​ពេទ្យ​វះ​កាត់​រក​ឃើញ​សក់​១ដុំ​ក្នុង​​ពោះ​វៀន

(ឥណ្ឌា)៖ ស្ត្រីរស់នៅក្នុងភូមិមួយនៅ Punchkula ប្រទេសឥណ្ឌា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់​ពី​នាង​ចាប់​មាន​អាការៈ​ឈឺ​ពោះ​យ៉ាង​ចម្លែក និង​ក្អួត​ចង្អោរមិនបាត់ធ្វើឲ្យនាងពិបាកបរិភោគអាហារ និងសូម្បី តែ​ផឹក​ទឹក​ក៏​កើត​អាការៈ​បែប​នេះ​ដែរ ។

ដុកទ័រ Hardeep Singh បានពិនិត្យឃើញមានសំណុំសក់នៅក្នុងពោះស្ត្រីជាអ្នកជម្ងឺដែលការពីដំបូងនាង មិន​ព្រម​ប្រាប់​គ្រូ​ពេទ្យ​ពី​អ្វី​ដែល​ជា​ទម្លាប់​របស់​ខ្លួន​ឡើយ​ រហូតដល់ក្រុមគ្រូពេទ្យវះកាត់យកសំណុំសក់នោះចេញបាន ទើប​នាង​ប្រាប់​ថា ខ្លួន​មាន​ទម្លាប់​ទំពារ​សរសៃ​សក់​ស៊ី​លេង​តាំង​ពី​នៅ​អាយុ​៩​ឆ្នាំ​ម្ល៉េះ ។

សំណុំសក់ដែលគ្រូពេទ្យបានយកចេញពីពោះ និងពោះវៀនស្ត្រីជាអ្នកជំងឺមានប្រវែងប្រមាណ ៤០សង់ទីម៉ែត្រ ពេល​នេះ​នាង​អាច​រិភោគ​អាហារ​បាន​វិញ​ហើយ​ពិត​ជា​មិនចង់ជឿមែន ប៉ុន្តែដុកទ័រ Hardeep Singh និ​យាយ​ថា វាជា​រោគ​ដ៏​កម្រ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ប្រព្រឹត្ត​ខ្លួន​ចម្លែក​បែប​នេះ​ដោយ​អ្នក​ខ្លះ​ចូល​ចិត្ត​បរិភោគ​ដុំ​ថ្ម ស៊ីម៉ងត៍ ឬ​វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗ​ជា​ដើម ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news