CamNews

កំសាន្ត 

"The Return ឬ គំនុំខ្មោចសងសឹក" ថត ៤ ប្រទេសរួមគ្នា រួមមាន សៀមរាប អង្គរ លងញ៉ាក់សាច់

ព័ត៌មានកំសាន្ត ៖ បាងកក - ប្រទេសថៃៈ ដើម្បីដោះបំណុលដោយសារចាញ់ល្បែង បុរសវ័យក្មេង ម្នាក់​ សុខចិត្តទៅលួចនៅខុនដូមួយ ជាកន្លែងដែលមាន​ពាក្យ​ចចាមអារ៉ាម ដ៏គួរឱ្យព្រឺព្រួច អំពីស្ត្រី បម្រើជនជាតិឡាវ និងសន្តិសុខជនជាតិមីយ៉ាន់ម៉ាម្នាក់។ មិនយូរប៉ុន្មានគាត់ក៏ដឹងថាខ្លួនត្រូវខ្មោច លង។

សៀមរាប - ប្រទេសកម្ពុជាៈ  បន្ទាប់ពី  សម្លាប់កម្មករជនជាតិមីយ៉ាន់ម៉ាម្នាក់ដោយអចេតនា មន្ត្រី ប៉ូលីសថៃម្នាក់ (ឈ្មោះ Akapan Namart)  ចាប់   ផ្តើមមើលឃើញអ្វីចម្លែកៗ ខណៈលាក់ខ្លួន ក្នុង សណ្ឋាគារតូចមួយ។ តើអ្វីចម្លែកៗទាំងនោះ គ្រាន់ជាការរវើរវាយដែលធ្វើឱ្យគាត់ជិតឆ្កួតឬ? ស្រប ពេលជាមួយគ្នានោះដែរៈ

វៀងច័ន្ទ - ប្រទេសឡាវៈ ស្ត្រីជនជាតិឡាវម្នាក់ (ឈ្មោះ Khamly Philavong)បានយកសាកសពបង ប្អូនស្រីរបស់ខ្លួនត្រឡប់មកផ្ទះវិញ  ទើប  ដឹង ថា ម្តាយនាងហាក់ដូចជា ត្រូវខ្មោចចូល... តើជាព្រ លឹង សងសឹករបស់អ្នកណាទៅ?

តាជីឡិក - ប្រទេសមីយ៉ាន់ម៉ាៈ ស្រ្តីជាភរិយាម្នាក់មិនអាចទាក់ទងទៅស្វាមី  ដែលកំពុងធ្វើការនៅ ប្រទេសថៃបាន ខណៈមានអារម្មណ៍ថា មានវត្តមាននរណាម្នាក់   ដែលមើល មិនឃើញ។ មនុស្ស ផ្សេងគ្នា ទីក្រុងខុសគ្នា...ពីឃាតកម្មដ៏អាថ៌កម្បាំង ក្លាយ ជា គំនុំខ្មោចសងសឹក។ ថត ៤ ប្រទេស រួមគ្នា ជាពិសេស លើទឹកដី អង្គរនៃខេេត្តសៀមរាប ខណៈចូលរួមសម្តែង ដោយផ្ទាល់ តារាសម្តែង ស្រីកម្ពុជា  កញ្ញា ថត លក្ខិណា តើភាពយន្ត រន្ធត់  ​ចុងក្រោយបំផុតមួយនេះ នឹងមានដំណើររឿង សងសឹងយ៉ាងណានោះ ? ដូច្នេះ មានតែរង់ចាំ តាមដាន ទស្សនាទាំងអស់គ្នា នៅតាមបណ្តា រោង ភាពយន្តទំនើប ក្នុងក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ១២ វិច្ឆិកា ២០១៥ នេះតទៅ ។


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex The Return