ថ្មីៗនេះគេហទំព័រ HuffingtonPost បានចុះផ្សាយព័ត៌មាន អំពីលទ្ធផល នៃការស្រង់មតិរបស់
អណាព្យាបាលចំនួន ២៤០៦ នាក់ដែលមានកូន ចាប់ពីអាយុ ៨ ឆ្នាំឡើងទៅ ស្តីអំពីឥទ្ធិពល
របស់តារាៗ ទៅលើក្មេងៗ ។ លទ្ធផលបង្ហាញថា ៥៨% នៃអាណាព្យាបាល ជឿជាក់ថាទង្វើ
របស់តារាៗ ពិតជាជះឥទ្ធិពលដល់ក្មេង ។ អាណាព្យាបាលទាំងនោះ បានអោយពួកគាត់រើស
តារាមួយចំនួន ដែលបានធ្វើទង្វើមិនល្អ ដែលអាចជះឥទ្ធិពល ដល់ក្មេង ។
នៅក្នុងចំនោមតារាស្រីៗ Miley Cyrus ជាប់លេខ ១ (៦៨%) Lindsay Lohan លេខ ២ (៦៥%)
និង Kim Kardashian លេខ ៣ (៦៣%) បន្តដោយតារាស្រីមួយចំនួនទៀតដូចជា Amanda Bynes,
Farrah Abraham, Rihanna, Ke $ ha, Kourtney Kardashian, Heidi Montag និង Taylor Momsen ។
នៅពេលដែលគេសួរទៅ អាណាព្យាបាលទាំងនោះ អំពីហេតុផលដែលរើសពួកតារាៗ ទាំងនោះ
ពួកគាត់និយាយថា តារាខ្លះមិនត្រឹមតែធ្វើទង្វើមិនល្អ និងការស្លៀកពាក់នោះទេ តារាខ្លះថែមទាំង
គ្មានទេពកោសល្យច្បាស់ទៀតផង ។ សំរាប់តារាប្រុសវិញ Chris Brown លេខ ១ (៧១%) Kanye
West លេខ ២ (៦៧%) និង Justin Bieber លេខ ៣ (៦៥%) បន្តដោយតារាប្រុសមួយចំនួនដូចជា
Lil Wayne, Charlie Sheen, Lance Armstrong, Tiger Woods, Mel Gibson, Jay-Z and Bruce Jenner ។
បើយោងទៅតាម ការស្រង់មតិនេះ តារាទាំងនោះ មានចរិក ឬកពារក្រអ៊ើតក្រទម ធ្វើរឿងមិនល្អ
ច្រើនហើយ ខ្លះមានការសង្ស័យ ជាមួយនិងទេព្យកោសល្យរបស់ពួកគេ ៕
ដោយ ៖ លីលី
ប្រភព ៖ k14