CamNews

តារា 

យ៉ាន លីនដា ស្ទើរ​ស្រក់​ទឹក​ភ្នែក ព្រោះ...

(ភ្នំពេញ)៖ អតីតតារាសម្តែង និងប្រធានក្រុមម៉ូឌែល ភរិយាតារាប្រុសលោក យ៉ែម សំអូន គឺអ្នកនាង យ៉ាន លីនដា នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ត្រូវបានមិត្តភក្តិ និងប្អូនៗរួមអាជីពការងារ ដូចជាអ្នកនាង គង់ ច័ន្ទស្រីមុំ ជាដើម បានធ្វើឲ្យរំភើបស្ទើរស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួន មុនពេលឱកាសថ្ងៃខួបកំណើត ស្របពេលដែលសាមីខ្លួន អ្នកនាង យ៉ាន លីដា ត្រៀមឡើងយន្តហោះ ចេញទៅអូស្ត្រាលី នាពេលដ៏ខ្លីខាងមុខនេះ។

បើតាមការឲ្យដឹងពីសំណាក់ អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហោះសារភ្ជាប់ ជាមួយរូបភាពជាច្រើនសន្លឹក បានបង្ហាញថា «Pre BD for my beautiful mummy Linda Yan។ ថ្ងៃនេះមិនមែនជាថ្ងៃខួបកំណើតពិត របស់គាត់ទេ ថ្ងៃខួបពិត គឺថ្ងៃទី ២១ ខែ កុម្ភៈ តែពួកយើងទាំងអស់គ្នា បានរៀបចំជូនគាត់មុនថ្ងៃ ដោយសារតែជិតដល់ថ្ងៃ ដែលគាត់ត្រូវត្រឡប់ទៅអូស្ត្រាលីវិញហើយ ក៏មិនដឹងថា តើប៉ន្មានឆ្នាំទៀត ទើបយើងបានជួបគ្នាបែបនេះ ម្តងទៀតទេ!»

ជាមួយគ្នានេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានលើកឡើងទៀតថា «សុំជូនពរឲ្យ mummy មានសុខភាពល្អ ជួបតែមនុស្សល្អៗ ជោគជ័យគ្រប់ការងារ លុយហូរចូលដូចទឹកសំខាន់សម្រស់កាន់តែក្មេងទៅៗណា!»

ដោយឡែក នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកនាង យ៉ាន លីនដា ក៏បានបង្ហោះជាភាសារអង់គ្លេសបង្ហាញពីក្តី រំភើបថា « I’m lost for words, all is I can say I appreciate your love and kindness towards me and will remember forever.Thank you so much for everything ! Love you soso much@kong_chansreymom and mummy Linda Yong Lovethe beautiful cake too hehe. Don’t want to eat it»។ មានន័យជាភាសាខ្មែរថា «ខ្ញុំភ្លេចប្រាប់ពាក្យខ្លះ។ ពាក្យទាំងនោះ គឺខ្ញុំអាចនិយាយថា ខ្ញុំពេញចំពោះក្តីស្រឡាញ់ និងទឹកចិត្តល្អរបស់អ្នកចំពោះខ្ញុំ ហើយខ្ញុំនឹងចងចាំវា ជារៀងរហូត។ អរគុណខ្លាំងណាស់ សម្រាប់អ្វីៗគ្រប់យ៉ាង។ ស្រឡាញ់អ្នកខ្លាំងណាស់…ស្រឡាញ់នំខេកដ៏ស្រស់ស្អាត ហេហេ មិនចង់ញុំាវាទេ..!»

តាមរយៈនេះដែរ អ្នកនាង យ៉ាន លីនដា ក៏បានអរគុណដល់មិត្តភក្តិ និង Fan អ្នកគាំទ្រនៅក្នុងហ្វេសប៊ុកទាំងអស់ផងដែរ ដែលបានផ្ញើសារជូនពរ និងនៅតែបន្តការគាំទ្រសម្រាប់នាង រហូតមកនេះ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Yan lida