ការសំរេចកាមដោយខ្លួនឯង ឬការជួយខ្លួនឯង (masturbation, self-love, solo-sex) គឺជា
សកម្មភាពដែលមនុស្សភាគច្រើនបានរកឃើញ និងយល់ឃើញថា វាអាចជួយសំរួលដល់អារម្មណ៏ផ្លូវភេទរបស់ពួកគេយ៉ាងមានសុវត្ថិភាព ក្នុងកំឡុងពេលដែលពួកគេមិនទាន់រៀប
អាពាហ៍ពិពាហ៍។
តើការសំរេចកាមដោយខ្លួនឯងគឺជាអ្វី?
យោងទៅតាមវចនានុក្រម Cambridge Dictionaries Online បានអោយនិយមន័យថា៖
Masturbation (ការសំរេចកាមដោយខ្លួនឯង ឬការជួយខ្លួនឯង) គឺជាការលេង ឬត្រដុស
អវៈយវៈភេទខ្លួនឯង ដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍សុខស្រួល រំភើបរីករាយផ្នែកផ្លូវភេទ។
តើការសំរេចកាមដោយខ្លួនឯង អាចបះពាល់ដល់សុខភាពរបស់អ្នកដែរឬទេ?
ការសំរេចកាមដោយខ្លួនឯង គឺជាសកម្មភាពផ្លូវភេទមួយ ដើម្បីសម្របទៅតាមអារម្មណ៍ផ្លូវ
ភេទ និងការជំរុញនៃអកម៉ូនដែលបានទាមទារ។ វាគឺសកម្មភាពដែលមានសុវត្ថិភាពបំផុត
ដែលដុកទ័រភាគច្រើនបានណែនាំ ចំពោះអ្នកដែលមិនទាន់ចង់ប្រឡូកក្នុងសកម្មភាពរួមភេទ
នៅឡើយ ព្រោះវាអាចឲ្យអ្នកជៀសផុតពីជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈការរួមភេទ។
ក៏ប៉ុន្តែប្រសិនបើអ្នកប្រព្រឹត្តវាញឹកញាប់ពេក វាក៏អាចបណ្តាលទ្រុតទ្រោមដល់សុខភាព
អ្នកខ្លះៗផងដែរ ក៏ប៉ុន្តែវាមិនធ្ងន់ធ្ងរឡើយ។
ផលបះពាល់ទាំងនោះរួមមាន ៖
មានអារម្មណ៍ ហេវហត់ អស់កំលាំង គ្រប់ពេលវេលា
បាត់បង់ទំនុកចិត្តទៅលើខ្លួនឯង
រលាកទៅលើប្រដាប់ភេទ
ឈឺចុកអួលទៅលើពងស្វាស
ឆាប់ចេញទឹកកាម
ឈឺខ្នង ឬចង្កេះ
ជ្រុះសក់ជាដើម
តើមនុស្សពេញវ័យចាំបាច់ត្រូវតែសំរេចកាមដោយខ្លួនឯងមែនដែរឬទេ?
វាមិនមែនជាការចាំបាច់ដែលអ្នកត្រូវសំរេចកាមដោយខ្លួនឯងនោះទេ។ ប្រសិនបើអ្នកមិន
ប្រព្រឹត្តវា ក៏គ្មានផលប៉ះពាល់អ្វីដល់សុខភាពរបស់អ្នកដែរ។ ដូចនេះប្រសិនបើអ្នកមិនទាន់
ចង់ប្រឡូកក្នុងរឿងផ្លូវភេទនោះទេ សូមអ្នកកុំយកវាមកលាយឡំនូវក្នុងគំនិតអ្នកធ្វើអ្វី។ អ្នក
គួរយកពេលវេលាដែលខ្លួនមាន ទៅក្រេបយកចំណេះវិទ្យាដើម្បីខ្លួនអ្នកទាន់ខ្លួននៅក្មេង ទើបជាការប្រសើរ។
តើខ្ញុំគួរសំរេចកាមដោយខ្លួនឯងប៉ុន្មានដងក្នុងមួយសប្តាហ៍ទើបជាការប្រសើរ?
គឺវាអាស្រ័យទៅលើ កំលាំងពលំ ភាពប្រែប្រួលនៃវ័យ និងសុខភាពរបស់មនុស្សម្នាក់។
ដូច្នេះប្រសិនបើអ្នកជាអ្នកសំរេចកាមដោយខ្លួនឯងដែរនោះ អ្នកត្រូវចេះស្វែងយល់អំពី
សុខភាពរបស់ខ្លួន។ ក៏ប៉ុន្តែ ជាទូទៅការសំរេចកាមដោយខ្លួនឯង គួរតែប្រព្រឹត្តត្រឹម ២ទៅ៣ដងក្នុង១សប្តាហ៍ ទើបប្រសើរ ។
តើអ្នកគួរធ្វើយ៉ាងដូចម្តេចដើម្បីកាត់បន្ថយការសំរេចកាមដោយខ្លួនឯង?
ខាងក្រោមនេះគឺជាវិធីជួយកាត់បន្ថយការសំរេចកាមដោយខ្លួនឯង៖
សូមរៀបចំទីកន្លែងដែលអ្នករស់នៅអោយបានស្អាត ហើយត្រូវប្រមូលឧបករណ៍ ឬសំភារៈ
ផេ្សងៗមានលក្ខណៈអាសអាភាស ចេញពីកន្លែងដែលអ្នករស់នៅ។លប់ចោលនូវរូបភាព
វីដេអូ អាសអាភាសផ្សេងៗ ចេញពីឧបករណ៍អេឡិចត្រូនិចនានា ឧទាហរណ៍ដូចជា៖
ទូរស័ព្ឌដៃ ម៉ាស៊ីនចាក់វីដេអូ ម៉ាស៊ីនកុំព្យូទ័រ ជាដើម។ល។ហើយជៀសវាងប្រើប្រាស់
អ៊ីនថឺណិតដើម្បីគោលបំណងសំរាប់ស្វែងរករូបភាពអាសអាភាស។ត្រូវកាត់បន្ថយការកាន់
ឬលេងប្រដាប់ភេទរបស់ខ្លួនឯងញឹកញាប់ ។
ផ្លាស់ប្តូរទំលាប់របស់អ្នក៖ អ្នកមិនអាចកាត់បន្ថយ ការសំរេចកាមដោយខ្លួនឯងបានឡើយ
ប្រសិនបើ រៀងរាល់ថ្ងៃ អ្នកតែងនៅសំងំក្នុងបន្ទប់ទឹកម្នាក់ឯង ដើម្បីមើលរឿងអាសអាភាស
នោះ។ សូមកែទំលាប់របស់អ្នកដោយយកពេលវេលានោះ ចេញមកក្រៅក្រៅផ្ទះ ដើម្បីជួប
ជុំមិត្តភ័ក្ត ជជែកគ្នាលេង ឬក៏លេងកីឡាទើបជាការប្រសើរ។
បង្វែអារម្មណ៍ចង់សំរេចកាមដោយខ្លួនឯទៅលេងកីឡាជំនួសវិញ៖
ក្នុងករណីដែលអារម្មណ៍ចង់សំរេចកាមដោយខ្លួនឯង សូមដោះស្រាយដោយ វិធី ធ្វើ
លំហាត់ប្រាណ ព្រោះថា ការធ្វើលំហាត់ប្រាណអាចជួយដុតបំផ្លាញថាមពលក្នុងខ្លួនអ្នក
និងធ្វើឲ្យអ្នកអស់កំលាំង លែងមានអារម្មណ៍ចង់ធ្វើវាទៀត។
បញ្ចាក់៖
ការសំរេចកាមដោយខ្លួនឯង មិនប៉ះពាលដល់សុខភាពធ្ងន់ធ្ងរឡើយ។ វាមិនបានធ្វើអោយអ្នកបាត់បងសមត្ថភាពជាបុរស ឬធ្វើឲ្យអ្នកគ្មានកូនឡើយ។
ដកស្រង់ពី Dr.Love
យ៉ាវីន