CamNews

ភាពយន្ត 

“មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ឫ “First They Killed My Father” ទទួលជោគជ័យយ៉ាងខ្លាំង

កំសាន្ត ៖ ភាពយន្តខ្មែរដំបូងរបស់តារាសម្តែងហូលីវូដ អ្នកនាង Angelina Jolie ទទួលការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីការចាក់បញ្ចាំងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

“មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ផ្អែកលើសៀវភៅដែលសរសេរដោយកវីនិពន្ធ លឿង អ៊ឹង ដែលរៀបរាប់ពីការចងចាំរបស់អ្នកស្រីកាលពីកុមារភាព ក្នុងសម័យខ្មែរក្រហម។

ភាពយន្ដនេះ និយាយពីជីវិតរបស់អ្នកស្រី លឿង អ៊ឹង កាលពីកុមារភាព ដែលសម្ដែងដោយកុមារី សារឹម ស្រីម៉ុច ដែលឆ្លងកាត់ពេលវេលាដ៏លំបាក ដើម្បីរស់រានមានជីវិតនៅក្នុងរបបខ្មែក្រហមដ៏ឃោរឃៅនេះ ដែលបានសម្លាប់ បង្ហូរឈាមប្រជាជនខ្មែររាប់លាននាក់ក្នុងកំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៨ ដោយគ្មានការអាណិតប្រណីអ្វីសោះឡើយ។

ដោយឡែកកាលពីថ្ងៃទី08 ខែកញ្ញា ឆ្នាំ2017 ភាពយន្តនេះបានប្រារព្ធធ្វើការបើកសម្ពោធជាផ្លូវការនៅឯរោងភាពយន្តលេជេន សាខាស៊ីធីម៉លផងដែរដែលមានការចូលរួមពីសំណាក់តូអង្គខ្លះនៅក្នុងខ្សែភាពយន្ត ព្រមទាំងបានអញ្ជើញលោកតា លោកយាយដែលពួកគាត់ធ្លាប់បានឆ្លងកាត់នាសម័យនោះផងដែរ។



“មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!
ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕










ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article