CamNews

តារា 

Cher Lloyd សម្តែងកក្រើក កម្មវិធី The Today Show សាជាថ្មី

តារា ៖​  បើយោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស ដែលបានចេញផ្សាយនាកាលពីម្សិល
មិញនេះ   បានអោយដឹងថា  នាង  Cher Lloyd  ដែលជាតារាចម្រៀងស្រីជនជាតិអង់គ្លេសវ័យ
១៩ ឆ្នាំ បានធ្វើអោយកម្មវិធី  The Today Show   កក្រើកសាជាថ្មី  បន្ទាប់ពីនាងបានសម្តែងនៅ
ក្នុងកម្មវិធីមួយនេះ  កាលពីថ្ងៃទី ៣០ ម្សិលមិញនេះ​ នៅឯ R ockefeller Plaza  នាទីក្រុង  New
York សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីរបស់តារាចម្រៀងស្រី វ័យក្មេងរូបនេះ បានបញ្ជាក់បន្ថែម
មុនពេលដែលនាងបានឡើងសម្តែងលើឆាកថា  នាងពិតជាមិនអាចរង់ចាំបានទៀតនោះទេ ក្នុង
ការឡើងទៅសម្តែងនៅក្នុងកម្មវិធីមួយនេះ   ស្របពេលដែលក្រុមអ្នកគាំទ្ររបស់នាង   បានមក
យ៉ាងច្រើនកុះករ។

លើសពីនេះទៅទៀត  បន្ទាប់ពីធ្វើការសម្តែង នៅលើឆាកតន្រ្តីដ៏អស្ចារ្យមួយនោះ  នាង  Cher
Lloydពិតជាមានអារម្មណ៍សប្បាយចិត្តមែនទែន  ខណៈពេលដែលនាងធ្វើវាទៅបានយ៉ាងរលូន
នឹងប្រកបដោយភាពជោគជ័យ៕

ដោយ ៖ ពិសី
ប្រភព ៖ Europe


Tags: international news strange entertainment star