CamNews

ប្លែកៗ 

រកឃើញសាកសពកណ្ដុរ នៅក្នុងប្រអប់នំ Cereal

ធ្លាប់បានឮនូវបញ្ហាអសកម្មជុំវិញអាហារវិចខ្ចប់ដូចជាមានខ្មោចកណ្ដុរក្នុងកំប៉ុង Pepsi កាលពីប៉ុន្មាន
ឆ្នាំមុននេះ ហើយកាលពីប៉ុន្មានខែមុននេះ គេរកឃើញស្រោមអនាម័យ ក្នុងកញ្ចប់ម្សៅទឹកដោះគោ
កូនក្មេង។ ហើយថ្មីៗនេះលោក Mark Hunter ជាម៉ូយប្រចាំរបស់នំ សើរ៉ែល លាយទឹកដោះគោម៉ាក
Rice Krispies បានទទួលបទពិសោធន៍ ដ៏គួរអោយខ្ពើម ដែលគាត់ស្បថថានឹងមិនញុំានំ សើរ៉ែល 
ទៀតនោះទេ។

ក្នុងព្រឹកថ្ងៃមួយលោក Mark បានចាក់ សើរ៉ែល មួយចានដើម្បីលាយជាមួយទឹកដោះគោហូបព្រោះ
គាត់មិនបានញុំាំពេញមួយថ្ងៃ ហើយគាត់បានយកនំប្រអប់ថ្មីដែលទើបនឹងទិញយកមកហូប ស្រាប់
តែពេលចាក់ចេញមក គឺចេញមកដោយជាមួយនឹង សាកសពសត្វកណ្ដុរមួយក្បាលផងដែរ ដែល
វាបានបណ្ដាលអោយមានក្លិនស្អុយពេញចាន។

ក្រុមហ៊ុន Hovis Firm ដែលជាក្រុមហ៊ុនវិចខ្ចប់នំ Rice Krispies នេះត្រូវបានគេផាកចំនួន ៧៥០
ផោន បង់ទៅដល់លោក Mark Hunter ដែលជាជនរងគ្រោះ នឹងត្រូវដាក់រោងចក្រអោយនៅក្រោម
ការត្រួតពិនិត្យពិសេស៕
ដោយ៖ ម៉ូកា
ប្រភពពី៖  

Tags: mice dead strange