CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook អនុញ្ញាតឱ្យ Post បន្ត ក្រោយពីអ្នក បានស្លាប់

Facebook ដែលជាបណ្ដាញសង្គមធំបំផុតក្នុងពិភពលោក ថ្មីៗនេះ បានបញ្ចេញនូវមុខងារថ្មីមួយ
អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រគល់សិទ្ធិកាន់កាប់គណនី Facebook របស់ខ្លួន ទៅឱ្យអ្នកផ្សេង នៅ
ពេលខ្លួនបានបាត់បង់ជីវិត។

មុខងារនេះ ស្ថិតនៅក្នុងបញ្ជីគ្រប់គ្រងគណនី (Manage Your Account) នៃទំព័រជំនួយ (help)។
ក្នុងនោះ អ្នកត្រូវបានអនុញ្ញាតឱ្យជ្រើសរើសម្ចាស់គណនី Facebook ណាមួយដែលជាមិត្ត ឬជា
ញាតិរបស់អ្នក ដើម្បីឱ្យជួយគ្រប់គ្រងមុខងារមួយចំនួននៃទំព័ររបស់ Facebook របស់អ្នក ដូចជា
រូបតំណាង រូបក្របមុខ។ល។ បន្ទាប់ពីអ្នកបានស្លាប់។

ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសមុខងារលុបគណនីរបស់ខ្លួន បន្ទាប់ពីបានបាត់បង់
ជីវិត។ មុននេះ Facebook ក៏ធ្លាប់មានមុខមួយ ដែលជួយឱ្យអ្នករាល់គ្នា ប្រកាសអំពីការលាចាក
លោករបស់អ្នកលេង Facebook ណាម្នាក់ផងដែរ។

បច្ចុប្បន្ន មុន​ងារ​នេះ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​អាមេរិក

Vanessa Callison-Burch ដែលជានាយកផ្នែកផលិតផលរបស់ Facebook យល់ថា ៖ “មនុស្ស
រាល់គ្នា តែងមិនបានគិតដល់ប្រការនេះ រហូតដល់ពួកគេបានធ្លាក់ទៅក្នុងស្ថានភាពនៃការបាត់
បង់”។

មុន​ងារ​នេះ មិន​ទាន់​មាន​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឡើយ

មុខងារប្រគល់មរតករបស់ Facebook នេះ បច្ចុប្បន្ន ត្រូវបានគេដាក់ឱ្យប្រើប្រាស់នៅអាមេរិក
ហើយប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត មិនទាន់មានមុខងារនេះនៅឡើយ។ ប៉ុន្ដែ ពេលដ៏
ខ្លីខាងមុខ មុខងារនេះនឹងមាននៅទូទាំងពិភពលោក៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN/Internet


Tags: Facebook dead Vanessa Callison-Burch