ក្មេងស្រីដែលត្រូវបានគេលាក់ឈ្មោះនេះរស់នៅក្នុងក្រុង Manaure រដ្ឋ La Guajira នៃប្រទេស
Colombia។ ក្មេងស្រីនេះមានការឈឺចាប់យ៉ាងខ្លាំង និងស្រែកយំគួរអោយអាណិតនៅពេលទៅ
ដល់មន្ទីរពេទ្យ។ បន្ទាប់មក នាងក៏សម្រាលកូនដោយវិធីវះកាត់។
ក្រុមគ្រូពេទ្យបានអោយដឹងថា ការវះកាត់ចំពោះករណីដូចខាងលើគឺមិនមានអ្វីចម្លែកនោះទេ ព្រោះ
ថា ក្បាលរបស់ទារកក្នុងផ្ទៃធំ ចំណែករាងកាយរបស់ក្មេងស្រីអាយុ ១០ឆ្នាំនេះមិនទាន់រីកចម្រើន
អោយបានត្រឹមត្រូវនៅឡើយ។
អ្នកឯកទេសក៏បាននិយាយថា បណ្ដាអ្នកម្ដាយដែលមានវ័យក្មេងតែងទទួលផលប៉ះពាល់ពីការ
ឡើងសម្ពាធឈាមនៅពេលមានផ្ទៃពោះ ហើយពួកគេក៏អាចប្រឈមនឹងបញ្ហានៃការរីកចម្រើន
របស់រាងកាយផងដែរ។
ប្រភពព័ត៌មានបានអោយដឹងថា ក្មេងស្រីខាងលើគឺជាកូនស្រីម្នាក់របស់កុលសម្ព័ន្ធ Wayuu នៅ
ភាគខាងជើងប្រទេស Colombia។ រហូតមកទល់នឹងពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់ពីឪពុក
របស់ទារកនេះនៅឡើយ ប៉ុន្ដែនគរបាលក៏មិនអាចនាំខ្លួនជនសង្ស័យឡើងតុលាការ ដោយសារ
តែកុលសម្ព័ន្ធនេះមានក្រឹត្យក្រមដោយឡែករបស់ពួកគេ។
វិទ្យុះ RCN La Radio ដកស្រង់សំដីលោក Efraín Pacheco Casadiego អគ្គនាយកមន្ទីរពេទ្យ
ដែលក្មេងស្រីនោះសម្រាលកូន ថ្លែងថា ៖ "យើងធ្លាប់បានរកឃើញករណីបែបនេះជាច្រើននៅ
ក្នុងកុលសម្ព័ន្ធ Wayuu"។ គាត់បន្ដថា ៖ "ក្មេងស្រីដែលមានអាយុតិចបែបនេះ ពួកគេគួរណាស់
តែនៅជាក្មេងលេងតុក្ដតា តែបែរជាត្រូវមើលថែកូនបែបនេះ។ ពិតជាអាក្រក់ណាស់"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT