គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ Barcelona លោក Ernesto Valverde បានសរសើកីឡាករ Antoine Griezmann ដែលបានជួយធ្វើឲ្យក្រុមយកឈ្នះទៅលើ ក្រុម Real Betis កាលពីថ្ងៃអាទិត្យកន្លងទៅ។
កីឡាករ Griezmann បានរកគ្រប់បាល់ជាលើកដំបូងឲ្យក្រុម អ្នកមានបុណ្យ Barcelona ឈ្នះ Bestis ៥-២ ក្នុងទឹកដីពហុកីឡដ្ឋាន Camp Nou ដែលកីឡាករ Lionel Messi, Luis Suarez និង Ousmane Dembele ត្រូវបានរងរបួស ហើយខ្សែប្រយុទ្ធរូបនេះ បាននាំឲ្យក្លឹបទទួលបានជ័យជម្នះ លើកដំបូងក្នុងក្របខ័ណ្ឌ LaLiga។
លោក Valverde បានកោតសរសើរដល់ Griezmann ដែលបានបញ្ជូនបាល់ដល់ឲ្យមត្តិរួមក្រុម នៅពេលដែល Barca ត្រូវការ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយតាមរយៈ Marca ថា៖ "ខ្ញុំត្រូវតែទទួលស្គាល់ថា វាជាថ្ងៃដ៏សំខាន់មួយសម្រាប់គាត់ដោយសារតែការរងរបួសដែលយើងមាន។ ហើយគាត់បានបង្ហាញយើងនូវទម្រង់លេងយ៉ាងល្អឥតខ្ចោះ" ។
គាត់បានបន្ថែមទៀតថា Griezmann ចុះមកលេងជំនួយខ្សែកណ្ដាល ហើយពួកយើងដឹងថា ប្រសិនបើខ្សែប្រយុទ្ធមកជួយតំបន់កណ្ដាលនោះ ពួកយើងនឹងមានសង្ឃឹមឈ្នះកាន់តែខ្លាំង។
Messi បានវិលត្រឡប់ពីរបួសកំភួនជើង ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមរូបនេះ ខកខានមិនបានជួបជាមួយ Betis នោះទេ។
លោក Valverde មិនចង់ប្រថុយនឹងបុរសវ័យ ៣២ ឆ្នាំរូបនេះទេ ហើយបាននិយាយថា៖“ វាមិនមានអារម្មណ៍វិជ្ជមានទេ។ យើងបាននិយាយរួចហើយថា យើងនឹងមិនប្រញាប់ប្រញាល់ទៅលើកីឡាករណាម្នាក់ឡើយ។ អ្វីដែលយើងចង់ចៀសវាងគឺការវិលត្រឡប់វិញ៕
អត្ថបទ៖ ស៊ីថា