CamNews

រូបភាពផ្សេងៗ 

ទស្សនារូបភាពនៃព្រះរាជាណាចក្រកម្ពុជាពីរាប់សិបឆ្នាំមុន (ភាគទី២)

** ទស្សនារូបភាពនៃព្រះរាជាណាចក្រកម្ពុជាពីរាប់សិបឆ្នាំមុន (ភាគទី១)


រូបភាពភ្នំពេញ ថតពីយន្តហោះ


វត្តភ្នំ​គឺជា​បេះដូង​នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ្មោះ​ដល់​ទី​ក្រុង​នេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រ​ដែល
​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៣៧៣ និង​ជា​សំណង់សាសនា​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​
ភ្នំពេញ។ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតីយ៏​ធំ​មួយ​នៅ​ក្រោយ​ព្រះវិហារ ដែល​តំកល់​ព្រះធាតុ​របស់
ព្រះបាទ​ពញាយ៉ាត និង​ ចេតីយ៏​សំរាប់​តំកល់​ព្រះធាតុ​របស់​ព្រះញាតិវង្ស​ព្រះអង្គ។
នៅ​ក្នុង​ចេតីយ៏​នោះ នៅ​មាន​សល់​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរផង​ដែរ។ ចេតីយ៏ និង ព្រះវិហារ នៅ​
វត្តភ្នំ បាន​កសាង​ជាច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែល​ពី​ម្តង​ទៅ​ម្តង
​កាន់​តែ​ធ្វើ​ឲ្យ​វា​មាន​សំរស់​ប្រសើរ​ឡើងៗ ។

ស្ពាននាគវត្តភ្នំ


ផ្សារថ្មី៖ ផ្សារធំថ្មីនៅទីក្រុងភ្នំពេញ គឺត្រូវបានសាងសង់ឡើងតាមម៉ូតអាគារបែបសម័យអាណានិគម
ដែលមានទីតាំង ស្ថិតនៅចំកណ្តាលបេះដូងរាជធានីរបស់ប្រទេសកម្ពុជា ។ ឈ្មោះជាភាសាខ្មែរគឺ
ផ្សារថ្មី ដែលបកប្រែថា “new market” ទោះបីជាវាត្រូវបានគេសំដៅភាគច្រើនជា Central Market
ជាភាសាអង់គ្លេសក៏ដោយ ។ ផ្សារថ្មីត្រូវបានសាងសង់នៅឆ្នាំ១៩៣៧ ក្នុងអំឡុងពេលអាណានិគម
បារាំង តាមម៉ូត Art Deco ហើយត្រូវបាន លាបពណ៌លឿងលាយប្រផេះ ។ សំណង់នេះមានស្លាបបួន
ដែលគ្របដោយដោមនៅចំកណ្តាល ។


ផ្សារថ្មី ឆ្នា១៩៣០

 ផ្សារថ្មី សម័យសង្គមរាស្រ្តនិយម

នាគបាញ់ទឹក

 

 ដោយ៖ មិនា
ប្រភព៖ អ៊ីនធឺណែត


Tags: phnom penh cambodia in the past