ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះកីឡាករក្រុម Cambodia All Stars ដើម្បីត្រៀមប្រកួតលក្ខណៈមិត្ដភាពអន្ដរជាតិជាមួយក្រុមបាល់ទាត់មកពីប្រទេសម៉ារ៉ុកហើយ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ចុងសប្ដាហ៍ក្រោយ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយក្នុងនោះមានកីឡាករសរុប ៣២នាក់។
សម្រាប់បញ្ជីឈ្មោះកីឡាករក្រុម Cambodia All Stars ដែលនឹងត្រូវធ្វើការប្រមូលផ្ដុំជាថ្មីជាមួយវត្តមានកីឡាករឆ្នើមៗ ប្រចាំលីគកំពូលកម្ពុជា ក្រោមការដឹកនាំរបស់លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិនាពេលឆាប់ៗនេះ ក្នុងនោះមានកីឡាករក្នុងស្រុក ២៣នាក់ និងកីឡាករបរទេស ៩នាក់។
ប៉ុន្ដែចំពោះការហ្វឹកហាត់ចាប់ផ្ដើមពេលណានោះ សហព័ន្ធនៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង