CamNews

ភាពយន្ត 

មិនគួររំលងរឿង Captain Marvel មុននឹងទស្សនារឿង Avengers: Endgame

កំសាន្ត ៖ នៅពេលដែលមានហ្វេនជាច្រើនកំពុងរង់ចាំទស្សនារឿង Avengers: Endgame នៅខែមេសាខាងមុខនេះ ពួកគេក៏មិនអាចរំលងបាននូវរឿងវីរនារីថ្មីមួយទៀតរបស់ផលិតកម្ម Marvel ដែលកំពុងធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្តបានដែរ។ “Captain Marvel” បានធ្វើឲ្យហ្វេនជាច្រើននិយាយពីនាងនឹងមានសំណួរសួរថា “តើនាងនឹងក្លាយជាអ្នកដឹកនាំក្រុម Avengers ឬ? ហើយនាងមានថាមពលពិសេសអ្វីដែរនោះ?”

សាច់រឿងកើតឡើងក្នុងឆ្នាំ 1995 នៅពេលដែលមានអ្នកបើកយន្ដហោះចម្បាំងមួយរូបបានក្លាយខ្លួនជាវីរនារីដ៏ខ្លាំងក្លានៅលើចក្រវាលម្នាក់។ នាងបានត្រលប់មកភពផែនដីវិញ មិនត្រឹមតែមកការពារផែនដីពីការឈ្លានពានរបស់ពួកមនុស្សភពផ្កាយប៉ុណ្ណោះទេ តែនាងមកដើម្បីរុករកការពិតរបស់អតីតកាលនាង រួមទាំងអត្តសញ្ញាណរបស់នាង។ Brie Larson បង្ហាញមុខជា លើកដំបូងបំផុតក្នុងភាពយន្ដខ្នាតធំនេះ មិនតែប៉ុណ្ណោះតារាសម្ដែងដ៏គួរឲ្យគោរពលោក Samuel L. Jackson ជាតួអង្គ Nick Fury ក៏នឹងលេចមុខក្នុងខ្សែភាពយន្ដនេះដែរ។

តើភាពយន្ដនេះអស្ចារ្យដល់កំរិតណា? អត់បានមើល "Captain Marvel" នៅក្នុងរោងភាពយន្ដ ប្រយ័ត្នស្ដាយក្រោយណា! កុំភ្លេចទៅទស្សនាទាំងអស់គ្នានៅថ្ងៃនេះ។

ចុចទីនេះដើម្បីទស្សនា​ trailer





ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព​ ៖ Westec Media Limited


Tags: Movie Article