CamNews

តារា 

ស្រីស្អាតកូរ៉េបង្អួតស្បែកស ហ្មត់រលោងពេលងូតទឹក

បើទោះជាខ្សែភាពយន្ត "Don't Click" បានដាក់បញ្ចាំងតាំងពីវិស្សមកាលមុននេះមិនយូរប៉ុន្មាន
ក៏ដោយ តែបណ្តារូបភាពដែលថតនៅក្នុងខ្សែភាពយន្តរបស់តួស្រីវ័យក្មេង Park Bo Young
នៅក្នុងអាងងូតទឹក ដែលទើបតែបង្ហោះឡើងនៅលើ fan cafe ជាផ្លូវការរបស់នាង ពិតជាមាន
ការទាក់ទាញយ៉ាងខ្លាំង។ បើទោះជាត្រូវបានបិទបាំងដោយពពុះសាប៊ូក៏ដោយ ក៏ស្រីស្អាតម្នាក់
នៅតែបង្ហាញឲ្យយើងបានឃើញនូវស្បែកសរលោងស្អាត របស់នាងផងដែរ។
នេះអាចទុកថាជាភាពជោគជ័យក្នុងជីវិតសិល្បៈរបស់ Park Bo Young ព្រោះបើគិតមកដល់ពេលនេះ
ស្នាដៃថ្មីដែលនាងនិង Song Joong Ki ពី Wolf Boy គឺទទួលបានអ្នកទស្សនាចំនួន 4លាននាក់ហើយ៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: Korea boasts beautiful white smooth skin shower entertainment star