CamNews

តារា 

មើលឲ្យហើយកុំឲ្យខកចិត្ត!! តារាសម្តែងល្បីៗជាច្រើនរូប ការពិតភាគច្រើនមានស្វាមី ភរិយារួចហើយ

ព័ត៌មានកំសាន្ត ៖ តារាប្រុសស្រីនៅក្នុងប្រទេសថៃ ភាគច្រើនពួកគេទាំងនោះសុទ្ធតែជាអ្នកដែលមានគូស្រករ ស្ទើរតែគ្រប់គ្នាទៀតផង ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺ ពួកគេជួបគូជិវិតសុទ្ធតែអ្នកដែលមានទំនួលខុសត្រូវ និងជាមនុស្សល្អៗទៀតផង ។ 

នៅក្នុងចំណោមតារាប្រុសស្រីទាំងនោះត្រូវបានគេសង្កេតឃើញថា ពួកគេកាន់តែទទួលបាននូវសុភមង្គលពេញលេញជាងមុនទៅទៀត ក្រោយពីមានជិវិតគូ ពោលគឺ ជិវិតអាពាហ៍ពិពាហ៍ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងប្រុសៗទាំងនោះមានដូចជា លោក Nattawut មានអាយុដល់ទៅ ៤១ ឆ្នាំទៅហើយនៅក្នុងឆ្នាំនេះ ។ ចំណែកឯលោក Jesdaporn Pholdee មានអាយុទើបតែ ៣៩ ឆ្នាំនោះទេ ។ 

បើយើងរំលឹកទៅដល់តារាសម្តែងស្រីវិញមានដូចជា អ្នកនាង Chompoo araya មានអាយុដល់ទៅ​ ៣៥ ឆ្នាំទៅហើយ ប៉ុន្តែរូបសម្រស់នៅតែស្រស់ស្អាត និងគួរឲ្យស្រលាញ់ដដែល មិនមានអ្វីផ្លាស់ប្តូរឡើយ ។ 

ចំណែកឯអ្នកនាង Woranuch Bhirombhakdi ក៏មានអាយុ ៣៥ ឆ្នាំដែរ ហើយរូបសម្រស់ក៏មិនចាញ់គ្នាជាមួយនិង អ្នកនាង Chompoo araya ប៉ុន្មានដែរ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបភាពរបស់ពួកគេនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕


១ អ្នកនាង  Woranuch Bhirombhakdi 

២ អ្នកនាង Chompoo araya

៣ លោក Nattawut

៤ លោក Jesdaporn Pholdee


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Nattawut Jesdaporn Pholdee Woranuch Bhirombhakdi Chompoo araya