CamNews

តារា 

Jennifer Lopez នឹងមកដល់តំបន់អាស៊ី នាដើមខែធ្នូ ខាងមុខនេះ

កូឡាឡាំពួរ ៖ យោងតាមគេហទំព័រសារព័ត៌មានបរទេស Asiaone.com បានចេញផ្សាយ
នា
ពេលកន្លងទៅអោយដឹងថា  តារាចម្រៀងស្រីល្បី គឺនាង Jennifer Lopez  នឹងមកសំ
ដែង
Concert ជាលើកដំបូងនៅក្នុងទីក្រុងកូឡាឡាំពួរ ដែលជាបេះដូងនៃប្រទេសម៉ាឡេ
ស៊ី។

គួរបញ្ជាក់ផងដែរថា  Jennifer Lopez នឹងសម្តែងនៅក្នុងការប្រគំតន្រ្តីនៅក្នុងប្រទេសនេះ  ពោលគឺ
នៅថ្ងៃទី ២ ធ្នូ នៅឯពហុកីឡាដ្ឋាន Merdeka នា​វេលាម៉ោង ៨ យប់ (ម៉ោងក្នុងស្រុកប្រទេសម៉ាឡេ
ស៊ី)។

លើសពីនេះទៅទៀត បើនិយាយពីការមកដល់របស់ Jennifer Lopez បណ្តាប្រិយមិត្តដែលស្នេហា
វិស័យចម្រៀង  បា្រកដជាធ្លាប់បានស្តាប់បទចម្រៀងរបស់នាង  ដែលទទួលបានការពេញនិយមទូ
ទាំងសកលលោក ដែលនៅក្នុងនោះរួមមាន បទ "Dance On The Floor" ជាដើម។

គួររំឮកផងដែរថា  Jennifer  Lopez  ក៏ធ្លាប់បានធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងប្រជែង  The
American  Idol  ផងដែរ ខណៈពេលដែលរបាយការណ៍   ដែលបានផ្តល់ដោយគេហទំព័រសារព័ត៌
មានមួយនេះ បញ្ជាក់បន្ថែមថា នាងពិតជាទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងក្នុងសង្គមសិល្បៈ
ពោលគឺ នាងបានចេញផ្សាយនូវអាល់ប៊ុមបទចម្រៀងលើសពី ៥ ទៅទៀត ដោយបានលក់ទូទាំង
សកលលោកបានដល់ទៅ ៧០ លានដុំឯណោះ នឹងបានរកប្រាក់ចំណូលបានដល់ទៅ ១៥០ លាន
ដុល្លារផងដែរ។

កាលណានិយាយដល់នាង Jennifer Lopez លោកអ្នកប្រាកដជានឹកឃើញនូវ MV របស់នាងដែល
ទទួលបានការពេញនិយមទូទាំងសកលលោក​   ដូច្នេះ    ដើម្បីរំឮកអនុស្សាវរីយិ៍នាពេលកន្លងទៅ
សូមរីករាយទស្សនានូវវីដេអូបទចម្រៀងនេះសាជាថ្មីម្តងទៀតទៅមើល៕

ដោយ ៖ ពិសី
ប្រភព ៖ asiaone


Tags: international news strange entertainment star