CamNews

ប្លែកៗ 

ការ៉េម រស​ជាតិ​ថ្មី អាច​ជួយ​ព្យា​បាល​មនុស្ស កើត​អាការៈ​ឈឺ​ក្បាល ព្រោះ​ជាតិ​ស្រា

(កូរ៉េ)៖ មនុស្សជាច្រើន ដែលជួបអាការៈឈឺក្បាល ធេងធោង ឬចង់ក្អួតចង្អោរ បន្ទាប់ពីផឹកគ្រឿងស្រវឹង​ហើយនោះ ពេលនេះហាក់ដូចជា គ្មានអ្វីគួរឲ្យព្រួយបារម្ភទៀតឡើយ ពួកគេអាចព្យាបាលខ្លួនឯង ដោយងាយស្រួល គ្រាន់តែញ៉ាំការ៉េមប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតការ៉េម ដែលមានលក្ខណៈពិសេស នៅកូរ៉េខាងត្បូងនេះ បានប្រកាសថា ពួកគេបើកលក់ការ៉េម ដែលមានរសជាតិឆ្ងាញ់ប្លែក ដែលភាគច្រើនផ្សំពីផ្លែទំពាំងបាយ ជូរនោះ គឺវាអាចជួយព្យាបាល ជំងឺមនុស្សដែលកើតអាការៈ​ឈឺក្បាល ឬក្អួតចង្អោរបាន ក្រោយពីពួកគេពិសាគ្រឿងស្រវឹង ។ ដូច្នេះមនុស្សអាចកាត់បន្ថយ ការចំណាយបានច្រើនដែរ ព្រោះជារៀងរាល់ឆ្នាំ គេរកឃើញថា អត្រាមនុស្សដែលបានចំណាយប្រាក់ គឺដល់ទៅ១២០លានដុល្លារ ដើម្បីព្យាបាលរោគវិលមុខ ឈឺក្បាលបែបនេះ តាម​រយៈការទិញថ្នាំលេប ភេសជ្ជៈប៉ូវសុខភាព ឬគ្រឿងសំអាងជាដើម៕

 

ផ្តល់សិទ្ធដោយ ​៖ ហ្រ្វេសញ៉ូវអាសុី


Tags: Seoul South korea kpop