ចំពោះការយកមាសទៅស្រោបនៅលើរថយន្តទំនើបដើម្បីបន្ថែមសោភ័ណភាពអោយកាន់
តែស្រស់ស្អាតនិងទទួលបានការទាក់ទាញបន្ថែម របស់បណ្តាអ្នកមានជនជាតិ អារ៉ាប់អាច
និយាយបានថាវាជារឿងធម្មតាទៅហើយរបស់ជនជាតិមួយនេះ ។
រថយន្តស្រោបមាសដ៏ភ្លឺរលោងមួយនេះគឺប្រភេទ Ferrari 599 GTB ត្រូវបានថតដោយប៉ូលីស
ចរចរណ៍តាមដងផ្លូវមួយនាទីក្រុង London ។ អ្វីដែលអស្ចារ្យគឺសំបកក្រៅរបស់រថយន្ត(អាវ)
ត្រូវបានស្រោមមាសស្ទើរតែទាំងស្រុង ។
គួរបញ្ជាក់ផងដែរថារថយន្ត Ferrari 599 GTB ដំបូងត្រូវបានបង្ហាញមុខនៅក្នុងការតាំង
ពិពណ៌ Geneva កាលពីឆ្នាំ ២០០៦ ។ រថយន្តនេះបំពាក់ដោយម៉ាស៊ីនធុន V12 6,0 lit ដែល
មានសមត្ថិភាព អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល
៣,៧ វិនាទី ។ ទស្សនា វីដេអូខាងក្រោម ៖
(ពី Zing, youtube)
រដ្ឋា