CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសៅរ៏ទី០៦ខែសីហាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះល្អជាមធ្យម ការប្រកបរបបរកស៊ីមានសភាពល្អប្រសើរ។អតិថិជន
បានការជឿទុកចិត្តលើផលិតផលរបស់លោកអ្នក។បញ្ហាលុយកាក់: ទទួល
បានចំនូលល្អគូរសម។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពមមាញឹកបានធើ្វអោយលោកអ្នកភ្លេច
ការងារសំខាន់ និងបណ្តាលអោយបាត់បង់ភាពទុកចិត្តគ្នាផងដែរ។ ថៃ្ងនេះលោកអ្នកអាចជួបនឹងគ្រោះថា្នក់ រឺភាពស៊យចង្រៃផងដែរ។
ខាល
រាសីថៃ្ងនេះល្អជាបង្គូរ រាល់បញ្ហាដែលបានកើតឡើងត្រូវបានរលាយ
សាបសូន្យដោយសារតែមានមនុស្សចំាជួយយកអាសារនិងដោះ
ស្រាយផងដែរ។បញ្ហាស្នេហាវិញមានភាពផ្អែមល្អែមដូចសព្វដង។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ប្រសិនជាមានមនុស្សចំលែកមកសុំយកអាសារ សូមប្រយ័ត្នព្រោះនោះជាល្បិចមួយតែប៉ុណ្ណោះ។មុខដំណែងដែលកាន់កាប់រាល់
ថ្ងៃវាអាចបណ្តាលអោយបាត់បង់ដោយសារមានមនុស្សចំាឈ្នាសនីសលោកអ្នក។
រោង
រាសីថៃ្ងនេះល្អជាមធ្យម ភាពសប្បាយរីករាយបានកើងឡើងពេញមួយថៃ្ង។ ចំនែកឯការងារមិនមានអី្វចោទជាបញ្ហាឡើយ។ តែលោកអ្នកមិនត្រូវសំរេចចិត្ត
ធើ្វអ្វីដោយចិត្តឯងឡើយ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ជាត្រដែត បញ្ហាលុយកាក់នឹងទទួលបានច្រើនគួរសម។ ការរកស៊ីវិញមានអតិថិជនគំាទ្របានច្រើនជាអនេក និងមានការទំនាក់ទំនងគ្នា
ល្អផងដែរ។
មមី
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត បំនងប្រាថ្នាដែលលោកអ្នកបានប៉ងជាយូរយារ
ណាស់មកហើយ នឹងសំរេចក្នុងថ្ងៃនេះ។ បញ្ហាលុយកាក់មានសភាពដូចជា
ធម្មតា។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ប្រសិនជាមានដំនើរផ្លូវឆ្ងាយ ដូចជាទីជនបទ គួរណាស់ត្រូវបដិសេធល្អជាង ព្រោះវាបង្កអោយលោកអ្នកមានគ្រោះថ្នាក់ធំ។
ថៃ្ងនេះលោកអ្នកអាចធើ្វទានរំដោះគ្រោះទើបមានសេចកី្តសុខ។
វក
រាសីថ្ងៃនេះល្អជាបង្គូរ ដំនើរការរកស៊ីហាក់បីដូចជាមានលទ្ធផលគួរជាទីគាប់ចិត្ត។
បញ្ហាលុយកាក់មានចំនូលចូលច្រើន តែក៏ចេញច្រើនដែរ ដូច្នេះលោកអ្នក
ត្រូវគ្រប់គ្រងអោយបានល្អ ទើបអាចចាយដល់ថៃ្ងមុខបាន។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីលួចលាក់អាចមានបញ្ហាជាមួយអតិថិជន បើអ្នករកស៊ីបានផ្សារត្រូវលក់អោយគ្រប់គីឡូ និងមិនត្រូវកេងបន្លំភ្នែកជញ្ជឹងគេឡើយ
ប្រយ័ត្នស៊យធំ។
ចរ
រាសីថៃ្ងនេះល្អជាមធ្យម មុខរបររកស៊ីមិនសូវមានអី្វជាធំកំភូនឡើយ ថៃ្ងនេះលោកអ្នកអ្នក
ជួបលាភសការៈតែបន្ថិចបន្តួចប៉ុណ្ណោះ។បញ្ហាស្នេហាមានភាពសិទ្ធស្នាល។
កុរ

រាសីថៃ្ងនេះល្អជាបង្គូរ ថៃ្ងនេះភាពស្រស់ស្រាយក្នុងក្រុមគ្រួសារបានកើតឡើងយ៉ាង
សប្បាយរីករាយ។ថៃ្ងនេះលោកអ្នកអាចទទួលលាភជ័យពីមនុស្សដែលនៅជុំវិញ
ខ្លូនលោកអ្នកបានយ៉ាងងាយស្រួលផងដែរ។

Tags: