CamNews

ម៉ូដែល 

កំពូលម៉ូដែលសម្រាប់ដើមរដូវរំហើយ ឆ្នាំ ២០១៣ (វគ្គមួយ)

នៅក្នុងអត្ថបទនេះ យើងនឹងនាំមកនូវម៉ូដែលសម្លៀកបំពាក់បែបថ្មី និងថ្លៃថ្នូបំផុតសម្រាប់
រដូវរំហើយ​
ឆ្នាំនេះ ជូនដល់មិត្តអ្នកអានទាំងឡាយ ពិសេសគឺមិត្តៗយុវនារី។

ស្នាដៃរបស់ Alexander McQueen

សម្រាប់កម្រងម៉ូដែលរបស់ McQueen ក្នុងព្រឹត្តិការណ៍ Pre Fall 2013 កំពូលតារាច្នៃម៉ូដ Sarah
Burton បានបន្ថែមនូវសញ្ញាថ្មីជាច្រើនដែលគួរចាប់ចិត្ត។ បណ្ដាពណ៌នៃកម្រងម៉ូដែលនេះ ត្រូវបាន
រចនាប្រកបដោយភាពសាមញ្ញ និងប្រើប្រាស់ពណ៌ខ្មៅ និង.ស ជាសំខាន់ រួមនិងពណ៌ក្រហមខ្លះៗ។



ក្រៅពីម៉ូដែល ដែលយកលំនាំតាមសាសនា បណ្ដាម៉ូដែល Pre Fall 2013 របស់ Alexander
McQueen ក៏បង្ហាញអំពីភាពថ្លៃថ្នូបែបព្រះរាជា ដូចឈុតសម្លៀកបំពាក់មួយចំនួននេះ។ ប៉ុន្ដែ
សូមកុំអាលបារម្ភ Sarah Burton នឹងបញ្ចេញឈុតសម្លៀកបំពាក់ជាច្រើនទៀត ដែលមាន
លក្ខណៈពាណិជ្ជកម្ម និងទន់ភ្លន់ជាងនេះ នៅពេលរដូវរំហើយចូលមកដល់។

រចនារបស់ Christian Dior

កម្រងម៉ូដែល Pre Fall 2013 របស់ Christian Dior គឺជាសេចក្ដីប្រកាសមួយដែលមានភាព “ចម្រូង
ចម្រាស” នៃអ្នករចនាម៉ូដ Raf Simons អំពីអនាគតរបស់ Dior ។ នៅពេលមកធ្វើការឱ្យ Christian Dior
អ្នករចនាម៉ូដ គឺលោក Raf Simons បានបង្ហាញនូវបំណងយ៉ាងច្បាស់របស់ខ្លួន ដោយគាត់ចង់ឃើញ
បណ្ដាម៉ូដែលសម្លៀកបំពាក់របស់ក្រុមហ៊ុន មិនត្រឹមតែបង្ហាញខ្លួននៅក្នុងឡាប់ប៊ីទំនើបៗប៉ុណ្ណោះទេ វាត្រូវតែមានវត្តមាននៅតាមដងផ្លូវសាធារណៈ។ ដូច្នេះ កម្រងម៉ូដែល​នេះ ឱ្យដឹងថាRaf Simons កំពុង
ធ្វើឱ្យក្ដីស្រមៃ ក្លាយជាការពិត។

ម៉ូដែលអាវ bar jacket  ដ៏ល្បីល្បាញ ឬ រ៉ូបប៉ោងប្រកបដោយរ៉ូមេនទិច គឺជាចំណុចកណ្ដាលនៃស្នាដៃ
របស់ Raf Simons នៃក្រុមហ៊ុន Christian Dior ។


ដោយ ៖ តារា
ប្រភព ៖ TCHH


Tags: Fashion Pre-Fall 2013 (part one)