CamNews

តារា 

បវរកញ្ញាកូរ៉េខាងត្បូងឆ្នាំ 2012 សារភាពថា ធ្លាប់វះកាត់កែសម្ជស្ស

សេអ៊ូល ៖ នាពេលថ្មីៗនេះ ម្ចាស់ពានរង្វាន់បវរកញ្ញាកូរ៉េ ឆ្នាំ 2012 គឺនាង  Kim Yu-mi
បានសារភាពតាមរយៈការផ្សាយផ្ទាល់ នៅលើកញ្ជក់ទូរទស្សន៍របស់កូរ៉េ កាលពីថ្ងៃពុធ
អោយបានដឹងថា មុនពេលដែលនាងបានក្លាយជាម្ចាស់ជ័យលាភីបរវកូរ៉េឆ្នាំ 2012 នេះ
នាងគឹធ្លាប់ស្ថិតនៅក្រោមមុខកាំបិត  ពោល គឺនាងធ្លាប់បានធ្វើការវះកាត់កែសម្ជស្ស ។


នាងបានសារភាពបែបនេះ  បន្ទាប់ពីរូបថតរបស់នាងកាលពីរៀននៅវិទ្យាល័យ   ត្រូវបានផ្សព្វ
ផ្សាយពាសពេញពិភពអ៊ិនធើណែត ។  គួរបញ្ជាក់ផងដែរថា  រូបថតដែលលេចចេញនៅក្នុងប្រ
ព័ន្ធអ៊ិនធើណែត  គឺវាខុសប្លែកពីបវរកញ្ញាគ្រងម្កុដកូរ៉េឆ្នាំ  2012  នេះទាំងស្រុង ​ ដែលនាងនៅ
ពេលនេះពិតជាស្អាតមែនទែន  ដោយខុលប្លែក  កាលពីនៅរៀនវិទ្យាល័យ គឺនាង  Kim  កាល
នោះមានភ្នែករាងតូចៗ និង ទម្រង់មុខមិនសូវស្អាតនោះទេ។


លើសពីនេះទៅទៀត នាង  Kim  ក៏បាននិយាយបញ្ជាក់ក្រោយពីរូបថតដើមរបស់នាងត្រូវបាន
លាតត្រដាង   ដោយនាងបាននិយាយថា  ៖  នាងពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលមែនទែន នៅ
ពេលដែលបានកើតឡើងរឿងនេះ។


គួររំឮកផងដែរថា បច្ចុប្បន្ននិស្សិតសកលវិទ្យាល័យ វ័យ 21 ឆ្នាំ  រូបនេះបានជាប់ចំណាត់ថ្នាក់ជា បវរកញ្ញារបស់ប្រទេសកូរ៉េខាងត្បូងប្រចាំឆ្នាំ 2012 ហើយនាងបាននិយាយបញ្ជាក់បន្ថែមផងដែរ
ថា  ៖ ប្រាកដណាស់ថា  គឺមានមនុស្ស  ក៏ដូចជាបណ្តាប្រិយមិត្តមួយចំនួន  នឹង មានការខកចិត្ត
បន្ទាប់ពីបានដឹងថា នាងធ្លាប់បានធ្វើការវះកាត់កែសម្ជស្ស  ក៏ប៉ុន្តែ នាងមិនដែលបានគិតថា  នឹង
លាក់ការពិតរហូតនោះទេ៕

ដោយ ៖ ពិសី
ប្រភព ៖ channelnewsasia


Tags: international news strange entertainment